ព័ត៌មានទាន់ហេតុការណ៍៖

ភិក្ខុ ហ៊ុន ម៉ាណែត និមន្តបិណ្ឌបាត្រក្នុងស្រុកកំណើត

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ខណ:ដែលលោក ហ៊ុន ម៉ាណែត បុត្រច្បងរបស់សម្តេចតេជោ ហ៊ុន សែន បានសាងផ្នួសមុខភ្លើងដើម្បីសងគុណជីដូនអ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុ​ន ស៊ា​ង​លី ដែលបានទទួលមរណភាពដោយជរាពាធនោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នេះ ភិក្ខុ​​ ហ៊ុន ម៉ា​ណែ​ត បាន​និមន្ត​បិណ្ឌបាត្រ​ នៅ​តាម​ភូមិ​ស្រុក​កំណើត របស់លោកតាមគន្លង ព្រះពុទ្ធសាសនា។

ការនិមន្តបិណ្ឌបាត្ររបស់ភិក្ខុហ៊ុន ម៉ាណែត បុត្រ​ច្បង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ធ្វើឲ្យប្រជាពលរដ្ឋ និងពុទ្ធសាសនិក ក្នុងភូមិ ឃុំ ស្រុក រីករាយនឹងការប្រគេនចង្ហាន់គ្រប់ៗគ្នា ជាពិសេសប្រគេនទេយ្យវត្ថុនិងបច្ច័យផងដែរ៕

ដោយ÷ប្រាថ្នា


ចែករំលែក៖