ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីជូនដំណឹងអំពីការពន្យាពេលការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល

ចែករំលែក៖

ភ្នំពេញ ​៖ ដំណើរការ​ប្រឡង​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​នៅ​រាជធានី​ភ្នំពេញ​ដែល​គ្រោង​នឹង​រៀបចំ​ធ្វើឡើង នៅ​ថ្ងៃអាទិត្យ​ទី ២៤ ខែឧសភា​ឆ្នាំ ២០២០​ខាងមុខនេះ ត្រូវ​បាន​ពន្យារពេល​ជា​បណ្ដោះអាសន្ន​ហើយ​។

នេះ​ បើ​យោង​តាម​សេចក្តី​ជូនដំណឹង​ស្តីពី​ការ​ពន្យារពេល​នៃ​ការប្រឡង​ជ្រើសរើស​បេក្ខជន​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ ២០២០ ដែល​អ្នកយកព័ត៌មាន​យើង​ទទួល​បាន​នៅ​ល្ងាច​ថ្ងៃទី​០៨ ខែឧសភា​ឆ្នាំ២០២០ ដែល​ក្នុង​សេចក្តី​ជូនដំណឹង​នេះ​មានន័យ​ដើម​ទាំងស្រុង​ថា គណៈកម្មការ​រៀបចំ​កា​រ​ប្រលង​រាជធានី​ភ្នំពេញ សូម​ជូនដំណឹង​ដល់​បេក្ខជន បេ​ក្ខ​នារី ជា​សិស្ស និស្សិត​ដែល​បានដាក់​ពាក្យ​ចូលរួម​ប្រឡងប្រជែង​ចូល​​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិលនៅ​រដ្ឋបាល​រា​ធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ ២០២០ ឲ្យ​ជ្រាប​ថា ដំណើរការ​ប្រឡង​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​នៅ​រាជធានី​ភ្នំពេញ​ដែល​គ្រោង​នឹង​រៀបចំ​ធ្វើឡើង នៅ​ថ្ងៃអាទិត្យ​ទី ២៤ ខែឧសភា​ឆ្នាំ ២០២០ ត្រូវបាន​ពន្យារពេល​ជា​បណ្ដោះអាសន្ន។

គ​ណៈកម្ម​ការ​រៀបចំ​ប្រឡង​នឹង​ជូនដំណឹង​អំពី​កាលបរិច្ឆេទ​នៃ​ការ​ប្រឡង នៅពេល​ក្រោយ​។ អាស្រ័យហេតុនេះ សូម​បេក្ខជន បេ​ក្ខ​នារី ​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​២០២០ ជ្រាប​ជា​ព័ត៌មាន​៕ហេង សូរិយា


ចែករំលែក៖