ខេត្តពោធិ៍សាត់៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានប្រាប់ថា មន្ត្រីជំនាញរដ្ឋបាលជលផលខណ្ឌ ផ្នែកក្រគរ សង្កាត់កណ្ដៀង រួមជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានឃុំកញ្ជរ មន្ត្រីបរិស្ថាន និងមន្ត្រីសហគមន៍នេសាទស្រីចឹក បានសហការគ្នាចុះពិនិត្យផ្ទៃដីតំបន់បីទំហំប្រមាណ ២៥ហិកតា ដើម្បីត្រៀមដាំព្រៃឈើលិចទឹកឡើងវិញនាថ្ងៃខាងមុខ ហើយខណៈនោះក្រុមការងារក៏បានពិនិត្យឃើញពលរដ្ឋចំនួន ៨គ្រួសារ បាននិងកំពុងភ្ជួររាស់លើផ្ទៃដីទំហំ ៨ហិកតា ក្នុងនោះដែរក្រុមការងារក៏បានធ្វើកំណត់ហេតុត្រៀមដកហូតឡើងវិញដែរ។ កិច្ចការងារខាងលើធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចមាត់ព្រៃរនាម(តំបន់បី) ក្នុងដែនសហគមន៍នេសាទស្រីចឹក ស្ថិតក្នុងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ដោយឡែកនៅថ្ងៃដដែលនេះដែរ ស្ថិតក្នុងភូមិដីរនាត និងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ឯណេះវិញ នាយផ្នែករដ្ឋបាលជលផលរាំងទិលបានប្រាប់ដែរថា លោកបានដឹកនាំកម្លាំងសហការប្រមាណជាងម្ពៃនាក់ចុះពិនិត្យ និងបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផល ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលជាលទ្ធផលយើងបង្ក្រាបបានក្បាលបរចំនួន ៥គ្រឿង ស្មើនឹងចំនួន ៥ខ្សែ របាំងសាច់អួនប្រវែងចំនួន ២.៧០០ម៉ែត្រ បង្គោលចម្រឹងចំនួន ២.៨០០ដើម លូ.កងស្បៃមុងចំនួន ៣គ្រឿង ស្មើនឹងចំនួន ២ខ្សែ របាំងស្បៃមុងប្រវែងចំនួន ៣០០ម៉ែត្រ បង្គោលចំរឹងចំនួន ៣៥០០ដើម ចាក់លែងត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបចំនួន ១៧គីឡូក្រាម ។
លោកបន្ដទៀតថា លទ្ធផល៖ ឧបករណ៍ដែលជាវត្ថុតាងក្រុមការងារអនុវត្ត បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង នេះក៍ជាការអនុវត្តជាក់ស្ដែងផងដែរ និងបន្តធ្វើជារៀងរហូតទៀត ព្រោះដល់ពេលអនុវត្តឲ្យដូចភ្លៀងរលឹមហើយ បន្ទាប់ទើបនឹងចុះធ្វើរដ្ឋបាលកិច្ចុំសន្យាបញ្ជប់សកម្មភាព គ្រប់ភេទរាល់សកម្មភាពរូបភាពនៃបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល ៕ ដោយ៖បុឹម ពិន