ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមម៉ោង ៨និង០០នាទីព្រឹកនេះ កម្ពុជារកពុំឃើញមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីទេ ហើយក៏ពុំមានអ្នកជាសះស្បើយថ្មីដែរ អ្នកជាសះស្បើយនៅត្រឹម ១២០នាក់ដដែល !

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា គិតមកដល់ត្រឹមម៉ោង ៨និង០០ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នេះ កម្ពុជាពុំមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីទេ ហើយក៏ពុំមានអ្នកជាសះស្បើយថ្មីដែរ ចំនួនអ្នកជាសះស្បើយនៅត្រឹម ១២០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅសល់ត្រឹមតែ ០២នាក់ដដែល។

សូមបងប្អូនទាំងអស់ រួមគ្នាការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដោយលាងដៃជាមួយទឹកអាល់កុល ឬជែល ឬសាប៊ូ និងថែរក្សាសុខភាពឲ្យបានជាប្រចាំ។
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម ៕សុខ ខេមរា


ចែករំលែក៖