ព័ត៌មានទាន់ហេតុការណ៍៖

ទាហានឥណ្ឌា និងចិន ប៉ះទង្គិចគ្នានៅព្រំដែនរបួសទាំងសងខាង

ចែករំលែក៖

ក្នុងពេលកូវីដ១៩ កំពុងតែរាលដាលនៅទូទាំងពិភពលោក វិវាទនៅព្រំដែន រវងឥណ្ឌានិងចិនកាន់តែខ្លាំងឡើង។ ទាហានប្រទេសទាំងពីរ បានប៉ះទង្គិចគ្នា បណ្តាលឲ្យ ទាហានឥណ្ឌា៤នាក់រងរបួស និងទាហានចិន៧នាក់ រងរបួសផងដែរ។ ការប៉ះទង្គិចគ្នាកើតឡើងនៅតំបន់ Sikkim ជិតតំបន់ទីបេ។
សារព័ត៌មាន The Times of India នៅថ្ងៃទី១០ខែឧសភា បានផ្សាយថា តាមសំដីរបស់ទាហានឥណ្ឌា យាមល្បាតនៅព្រំដែន ក៏ឃើញទាហានចិននៅក្នុងតំបន់នោះក៏មានការប៉ះទង្គិចគ្នា ដោយភាគីទាំងពីរបានប្រកាស់ថាជាតំបន់ដែលខ្លួនគ្រប់គ្រង។ ប៉ុន្តែការប៉ះទង្គិចគ្នា មិនបានប្រើអាវុធនោះឡើយ ដោយប្រើដៃជើង វាយគ្នាប៉ុណ្ណោះទើបមានអ្នករងបួស ។ប្រសិនបើប៉ះទង្គិចគ្នាដោយអាវុធនោះប្រាកដជាមានអ្នកស្លាប់ច្រើនជាមិនខាន់។

ការវាយតប់គ្នានោះមានទាហានប្រមាណ១៥០ នាក់ចូលរួម។
វិវាទត្រូវបានដោះស្រាយដោយ ថ្នាក់មន្ត្រីក្នុងតំបន់។ មន្ត្រីយោធាមួយរូបបានឲ្យដឹងថា តំបន់ខាងលើ មិនដែលរងការប៉ះទង្គិចគ្នាម្តងណាឡើយ៕សហការី


ចែករំលែក៖