ខេត្តកំពង់ស្ពឺ ៖ បុរសវ័យ៥៤ឆ្នាំម្នាក់បាន ចាប់រំលោភកុមារីអាយុ ១៣ឆ្នាំ នៅភូមិត្រគៀក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីខែមិថុនា ឆ្នាំ២០១៩ នៅពេលនេះត្រូវកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយនាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ នគរបាលខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ បំបែកបានហើយ ដោយតាមចាប់បានជនដៃដល់នៅ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ។
បុរសល្មោភកាមខាងលេីឈ្មោះ សំ ម៉ៅ អាយុ៥៤ឆ្នាំ ត្រូវកម្លាំងជំនាញតាមចាប់ខ្លួនបាននៅចំណុចសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទីដែលជនសង្ស័យកំពុងលាក់ខ្លួននៅក្នុងផ្ទះប្អូនស្រីបង្កើត។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សំ ម៉ៅ បានធ្វើសកម្មភាពរំលោភទៅលើក្មេងស្រីរងគ្រោះ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រគៀត ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការសួរនាំបន្ដ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី ដោយប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ៕ដោយ៖សុខាសែនជ័យ