ព័ត៌មានទាន់ហេតុការណ៍៖

លោកតាវ័យ១១៦ឆ្នាំបានឆ្លងផុត ជំងឺរាតត្បាត ពិភពលោក២លើកដែលគ្រោះថ្នាក់បំផុតក្នុងប្រវត្តិសាស្ត្រ

ចែករំលែក៖

តាមសារព័ត៌មានVietnamplus.vnកាលពីថ្ងៃទី១៣ខែឧសភាឲ្យដឹងថា លោកតាFredie Blom ទើបតែរៀបចំពិធីខួបកំណើតលើកទី ១១៦ឆ្នាំរបស់ខ្លួន ហើយលោកតាគឺជាមនុស្សតែម្នាក់គត់ដែលបានឆ្លងផុត ជំងឺរាតត្បាត គ្រោះថ្នាក់បំផុតនៅលើពិភពលោក គឺជំងឺ ឆ្លងអេស្ប៉ាញ និងជំងឺកូវីដ១៩។

លោកតាឈ្មោះ Fredie Blom មានដើមកំណើតអាហ្វ្រិក ដៃកាន់បារីបានរៀបរាប់ ពីជំងឺផ្តាសាយអេស្ប៉ាញ កើតឡើងនៅឆ្នាំ១៩១៨ បានសម្លាប់មនុស្ស រាប់សិបលាននាក់នៅលើពិភពលោក ក្នុងនោះមានទាំងបងស្រីរបស់លោកតា ផងដែរ ។ ទាំងនោះហើយបានធ្វើឲ្យលោកតាBlom មិនដែលគិតខ្លាច កូវីដ១៩ នោះឡើយ បើទោះបីបានសម្លាប់មនុស្ស ជាច្រើនក្តី។
ផ្ទុយពីក្រុមវេជ្ជសាស្ត្រ លោកតាBlom បានប្រកាសថា ការជក់បារី ជាអាថ៍កំបាំងជួយឲ្យលោកមានអាយុវែង។កន្លងមក លោកធ្លាប់បានប្រឆាំង និងច្បាប់ហាមប្រាមជក់បារី របស់រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង។
លោកតា ជាមនុស្សចូលចិត្ដភ្ញាក់តាំងពីព្រឹក ហើយជិះកង់ទៅធ្វើការ លោកតាមានចំណូលចិត្ដរុក្ខជាតិ និងសត្វ ។ តាមឯកសារផ្លូវការដែល លោកតាបានប្រើប្រាស់ គឺលោកកើតនៅថ្ងៃទី ៨ខែឧសភាឆ្នាំ១៩០៤ នៅក្នុងស្រុក Adelaide ។ ប្រសិនបើព័ត៌មានផ្ទាល់ខ្លួន ត្រូវបានបញ្ជាក់ថាពិតនោះ លោកតាBlom គឺជាមនុស្សវ័យចំណាស់បំផុតលើពិភពលោក តាមសៀវភៅកំណត់ត្រា Guinness៕ដោយ៖ធី រីណា


ចែករំលែក៖