ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចរាចរណ៍៖ ថ្ងៃនេះ ផាកពិន័យយានយន្ត ល្មើស៧៦៥គ្រឿង ក្នុងនោះមានម៉ូតូ៤៨២គ្រឿង និងរថយន្ត២៨៣គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ បើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្ត ល្មើស ចំនួន៧៦៥គ្រឿង ក្នុងនោះ មានម៉ូតូ៤៨២គ្រឿង និងរថយន្ត២៨៣គ្រឿង។

សមត្ថកិច្ចនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងមិនគោរពភ្លើងសញ្ញា។
សូមបញ្ជាក់ថា៖ ដើម្បីផ្តល់ភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានចម្ងល់អំពីច្បាប់ចរាចរណ៍ ពិសេសការអនុវត្តន៍ការផាកពិន័យ ចំពោះការល្មើសច្បាប់ចរាចរណ៍ តាមអនុក្រឹត្យថ្មីនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ឲ្យដំណើរការជាផ្លូវការ លេខទូស័ព្ទទាន់ហេតុការណ៍ ១១៧ ដែលមានមន្ត្រីប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។ ការទូរស័ព្ទសាកសួរអំពីចម្ងល់នានា ពាក់ព័ន្ធច្បាប់ចរាចរណ៍ទៅលេខ១១៧ គឺមិនមានការគិតប្រាក់ទេ សម្រាប់គ្រប់ប្រព័ន្ធទាំងអស់។
ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ មក ឃើញថា៖ ប្រជាពលដ្ឋបានចូលរួមអនុវត្តព្រមគ្នា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បើកបរមានការប្រុងប្រយ័ត្ន យោគយល់គ្នា គោរពភ្លើងស្តុប ពាក់ខ្សែក្រវ៉ាត់ ។
សូមជម្រាបថា៖ បើសរុបយានយន្តល្មើសទាំងរយៈពេល១៤ថ្ងៃ (ថ្ងៃទី០១-១៤ ខែឧសភា) មានចំនួន២២,៨០៧រឿង ក្នុងនោះម៉ូតូចំនួន១៦,៦១៦គ្រឿង និងរថយន្ត៦,១៩១គ្រឿង។
នាយឧត្តមសេនីយ៍ ហុឹម យ៉ាន អគ្គស្នងការរង នគរបាលជាតិ តែងអប់រំអោយមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ មានសីលធម៍ វិន័យ ទន់ភ្លន់ សុភាពរាបសារ ជាមួយប្រជាពលរដ្ឋ៕ដោយ៖សិលា


ចែករំលែក៖