ភ្នំពេញ៖ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម អតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ហើយបច្ចុប្បន្ន ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណភាពនៅក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ។
បើតាមលោក ហ៊ឹម និមល ត្រូវជាកូនបានបញ្ជាក់ថាឪពុករបស់លោកបានទទួលមរណភាព នៅវេលាម៉ោង ១០៖៤៤នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ហើយសពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានក្នុងបុរីប៉េងហួត បឹងស្នោខណ្ឌច្បារអំពៅ៕
ដោយ៖សិលា