ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានទទួលមរណភាពនៅក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ

ចែករំលែក៖

ភ្នំពេញ៖ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម អតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ហើយបច្ចុប្បន្ន ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណភាពនៅក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ។
បើតាមលោក ហ៊ឹម និមល ត្រូវជាកូនបានបញ្ជាក់ថាឪពុករបស់លោកបានទទួលមរណភាព នៅវេលាម៉ោង ១០៖៤៤នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ហើយសពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានក្នុងបុរីប៉េងហួត បឹងស្នោខណ្ឌច្បារអំពៅ៕

ដោយ៖សិលា


ចែករំលែក៖