ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាក់សុីដឹកសាច់សត្វព្រៃត្រូវកម្លាំងកងរាជអាវុធហត្ថស្ទាក់ចាប់ប្រគល់ឱ្យជំនាញ

ចែករំលែក៖

     ខេត្តក្រចេះ៖ រថយន្តមួយគ្រឿងដឹកសាច់សត្វព្រៃត្រូវបានកម្លាំងស្នាក់ការសន្តិសុខ៧១០ដេញស្ទាក់ចាប់បានយកទៅដុតបំផ្លាញចោល។

ការដេញស្ទាក់រថយន្តដឹកសាច់សត្វព្រៃនោះកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១៣:០០នាទីរសៀលថ្ងៃសៅរ៍១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ដឹកនាំដោយលោកអនុសេនិីយ៍ឯក ជា សាងហុង ប្រធានស្នាក់ការ បានចុះបង្រ្កាបបទល្មើសធនធានធម្មជាតិដឹកជញ្ជូនសាច់សត្វព្រៃនៅចំណុចUTM(៦២៦៧៨៤១៤៤៩២៧៣) ក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

     ប្រភពឱ្យដឹងថា ការចុះបង្ក្រាបនេះដែរកម្លាំងសមត្ថកិច្ចឃាត់បានរថយន្តមួយគ្រឿងម៉ាកFuton ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២AH-០០៩៦អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗផងដែរ។

ការបង្ក្រាបនោះរឹបអូសបានរថយន្តចំនួនមួយគ្រឿង និងសាច់ជ្រូកព្រៃចំនួន២៨គីឡូក្រាម។

    វត្ថុតាងដែលរឹបអូសបានខាងលើកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៧១០ បានប្រគល់ទៅឱ្យមន្រ្តីរដ្ឋបាលព្រៃឈើអូរគ្រៀង ដែលគ្រប់គ្រងដោយលោក កែវ ចំណាន ដើម្បីចាត់ការយកសាច់សត្វព្រៃទាំងនោះទៅដុតបំផ្លញចោលនៅនិឹងកន្លែងស្នាក់ការ។

  ចំណែករថយន្តត្រូវបានរក្សាទុកដើម្បីចាត់ការតាមនិតិវិធីបន្តទៀត ។ ដោយ៖ជីវ័ន្ត


ចែករំលែក៖