ព័ត៌មានទាន់ហេតុការណ៍៖

តុលាការរដ្ឋធម្មនុញ្ញឥណ្ឌូនេស៊ី កោះហៅប្រធានាធិបតីនិងប្រធានរដ្ឋសភា ទៅបំភ្លឺ

ចែករំលែក៖

តុលាការធម្មនុញ្ញឥណ្ឌូនេស៊ីបានកោះហៅប្រធានាធិបតី Joko Widodoនិងប្រធានរដ្ឋសភាលោកស្រី Puan Maharani ទៅបំភ្លឺក្នុងនាមជាសាក្សីទៅបំភ្លឺពាក់ព័ន្ធការអនុវត្តច្បាប់ទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ។
សារព័ត៌មាន Vietnam+ នៅថ្ងៃទី១៧ខែឧសភាបានផ្សាយថា តាមគម្រោង តុលាការនឹងសាកសួរនៅថ្ងៃទី២០ខែឧសភា ដើម្បីយកចម្លើយ មេដឹកនាំស្ថាប័នអនុវត្តច្បាប់ និងស្ថាប័នបង្កើនតច្បាប់ ។ ការកោះហៅសាកសួរធ្វើឡើងតាមសំណើររបស់ក្រុមសកម្មជនប្រឆាំងពុករលួយនៅក្នុងប្រទេសនេះ តាមមាត្រា ២៧នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៥ ។
តាមច្បាប់ លេខ1/2000 អនុញ្ញាតឲ្យរដ្ឋាភិបាល បង្កើនប្រាក់ចំណាយ ៣ភាគរយGDP និងបែងចែកការចំណាយ សម្រាប់កម្មវិធីទប់ស្កាត់កូវីដ១៩ ។
លោក Boyamin Saiman មន្ត្រីប្រឆាំងពុករលួយឥណ្ឌូនេស៊ី មកពីសហគមន៍ប្រឆាំងពុករលួយ(MAKI)សង្ឃឹមថា ប្រធានរដ្ឋសភា និង ប្រធានាធិបតី បង្ហាញវត្តមាន តាមការកោះហៅ ដើម្បីបកស្រាយ ពាក់ព័ន្ធពុករលួយ របស់មន្ត្រីមួយចំនួនដែលរួចផុតពីការចោទប្រកាន់ទោស។
នៅពេលនេះរដ្ឋាភិបាលឥណ្ឌូនេស៊ី មានគម្រោងដកប្រាក់ ២៤,៦ពាន់លានដុល្លារ សម្រាប់សកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ និងដំណើរការសេដ្ឋកិច្ចប្រទេសជាតិឡើងវិញ៕

ដោយ៖ធី រីណា


ចែករំលែក៖