ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខេត្ត​កំពង់ចាម​សហការបង្ក្រាបទីតាំងបញ្ជល់មាន់​ ឃាត់អ្នកញៀនល្បែង១០នាក់

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ អនុវត្ត​តាមបទបញ្ជា គណៈបញ្ជាការឯកភាពខេត្ត​ នៅថ្ងៃនេះ​ កម្លាំងនគរបាលខេត្តបានសហការគ្នាចុះ​ ​បង្ក្រាបទីតាំងលួចលាក់បេីកសង្វៀនបញ្ជល់មាន់មួយកន្លែង​ នៅចំណុច​ដីវាលកប់ខ្មោចរបស់ឈ្មោះ ស៊ុនហុង ភេទ​ប្រុស អាយុ៨១ឆ្នាំ នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ឃាត់ខ្លួនបានជនសង្ស័យចំនួន ១០នាក់​ ។

ការបង្ក្រាបទីតាំងបញ្ជល់មាន់ខាងលេីធ្វេីនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០នេះ​ ចូលរួមដោយកម្លាំង
ជំនាញការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នុរដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវ៉ុន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជេីងព្រៃដឹកនាំដោយលោកវរសេនីយ៍ទោកាំង គីមហុង ឋានៈអធិការរងស្រុកជេីងព្រៃ។

កិច្ច​ការងារ​នេះ​ដោយមានការសហការចូលរួមសម្រួលពីលោក សុធា ពិសិដ្ឋនព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម​ បានចុះបង្ក្រាបទីតាំងលួចជល់មាន់មួយកន្លែងស្ថិតនៅដីវាលកប់ខ្មោចរបស់ឈ្មោះ ស៊ុនហុង ភេទ​ប្រុស អាយុ៨១ឆ្នាំ នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ឃាត់ខ្លួនបានជនសង្ស័យចំនួន១០នាក់​ ។

ជ​ន​សង្ស័យ​ទាំង១០នាក់ដែលត្រូវកម្លាំង​ សមត្ថកិច្ច​ចាប់ឃាត់ខ្លួន​មានឈ្មោះ​ដូចខាងក្រោមនេះ​ ៖

១-ឈ្មោះ មាន ច្រឹង ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិទទោល ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម​។

២-ឈ្មោះ ឈឿន ឈាន់ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃខេត្តកំពង់ចាម​ ។

៣-ឈ្មោះ ស៊ីម ស៊ី ភេទប្រុសអាយុ​៣១ឆ្នាំ នៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង​ ។

៤-ឈ្មោះ ពៅ ម៉េងហុង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម​ ។

៥-ឈ្មោះ សួន ឈឿន ភេទប្រុសអាយុ៤០ឆ្នាំ នៅភូមិទម្ពរ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម​។

៦-ឈ្មោះ យន យ៉ាត ភេទប្រុសអាយុ៤០ឆ្នាំ នៅភូមិក្រដាស់ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម​ ។

៧-ឈ្មោះ ពុធ ពេជ្រ ភេទប្រុសអាយុ៣២ឆ្នាំ នៅភូមិត្របែក ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម​ ។

៨-ឈ្មោះ លី សុខអាន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម​ ។

៩-ឈ្មោះ សួស ភ័ក្រ្ត ភេទប្រុសអាយុ៣២ឆ្នាំ នៅភូមិង៉ូង ឃុំសុទិព្វស្រុកជើងព្រៃ ខេត្តកំពង់ចាម​ ។

១០- ឈ្មោះ ណៃ ផានិត ភេទប្រុស អាយុ២៨ឆ្នាំ ភូមិរវាងឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម​ ។

ចំ​ពោះ​វត្ថុ​តាងដែលដកហូតបានរួមមាន​៖
១-ម៉ូតូ១៣ចំនួនគ្រឿង
២-រថយន្ត០៤គ្រឿង
២-មាន់ជល់ចំនួន០២ក្បាល(ងាប់)
៤-កន្ត្រក់ដាក់មាន់ចំនួន០២
តើ-ស្គត់រុំខ្នាយមាន់មួយចំនួន(ប្រើរួច)
៦-កញ្ចក់សំរាប់បាំងមាន់ចំនួន ០១
៧-ប្រាក់ដុល្លារចំនួន១,០០០ដុល្លារ (មួយពាន់ដុល្លារ)
៨-ប្រាក់រៀលចំនួន ៣,៥១០,០០០រៀល (បីលានហាសិបមួយមុឺនរៀល)
៩-ធុងក្លាស្សេភេសជ្ជ:ចំនួន០១
១០-ហាន់តោលេងអាប៉ោងចំនួន០១​ ។

ប្រភព​ព័ត៌មាន​អោយដឹងថា​ ជនសង្ស័យនិងវត្ថុតាងដែល​សមត្ថកិច្ច​ឃាត់ខ្លួន​និងដកហូតទុកខាងលេីបញ្ជូនមកស្នងការដ្ឋានរបស់ខេត្តកំពង់ចាមដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់​ ៕​ ដោយ​៖​ វណ្ណៈ​


ចែករំលែក៖