ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រារហូតដល់សរសៃប្រសាទចង.កលើដើមឈើផ្អើលក្មេងឃ្វាលក្របីទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសសរសៃប្រសាទស្រវឹងខួបម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញចង.កសម្លាប់ខ្លួនលើដើមឈើរបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំង ព្រឹកវេលាម៉ោង៦និង៤០នាទីថ្ងៃ ទី១៨ខែ ឧសភាឆ្នាំ ២០២០ ស្ថិតនៅចំណុច ភូមិក្បាលថ្នល់ឃ៉ំត្នោតស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។

មន្ត្រីនគរបាលស្រុកកំពង់រោទិ៍បានអោយដឹងថាបុរសខាងលើមានឈ្មោះសុខ ធី អាយុ៤៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិក្បាលថ្នល់ ឃ៉ំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

តាមអ្នកភូមិបានឱ្យដឹងថាបុរសនេះផឹកស្រាស្រវឹងរាល់ថ្ងៃរហូតដល់មានជម្ងឺសរសៃប្រសាទខណះក្រុមគ្រួសារបាននាំទៅព្យាបាលនៅមន្ទីពេទ្យនិងហាមប្រាមឲ្យឈប់ផឹកបន្តទៀតប៉ុន្តែបុរសនេះមិនស្ដាប់ទាល់តែសោះ។

ប្រភពបន្តថាខណះក្មេងៗឃ្វាលក្របីទៅវាលស្រែស្រាប់តែប្រទះឃើញបុរសរូបនេះចង.កទើបរាយការណ៍មកអ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋានតែម្ដង។

ក្រោយមកសមត្ថកិច្ចបានមកដល់ជាមួយគ្រូពេទ្យពិនិត្យសពទើបសន្និដ្ឋានថាពិតជាចង.កប្រាកដមែនដោយមិនមានស្នាកស្នាមអ្វីដែលសំគាល់ជារឿងឃាតកម្មនោះទេ។

សពត្រូវបានសមត្ថកិច្ចប្រគល់ឲក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕យឹម សុថាន


ចែករំលែក៖