ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលជប៉ុនបានប្រកាសបញ្ចប់ការដាក់ភាពអាសន្ននៅខេត្តចំនួន០៣បន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានជូនដំណឹងមកថា រដ្ឋាភិបាលជប៉ុនបានប្រកាសបញ្ចប់ការដាក់ភាពអាសន្ននៅខេត្តចំនួន០៣បន្ថែមទៀត ។ សេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។
ស្ថានឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន សូមជម្រាបជូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា នៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុនបានប្រកាសបញ្ចប់ការដាក់ភាពអាសន្ននៅខេត្តចំនួន៣បន្ថែមទៀត Kyoto, Osaka និង Hyogo។
បច្ចុប្បន្ននៅសល់ខេត្ត-ក្រុងចំនួន៥ ក្នុងចំណោម៤៧ ដែលបន្តស្ថិតក្នុងភាពអាសន្នគឺ Tokyo, Kanagawa, Chiba, Saitama, និង Hokkaido ។ រដ្ឋាភិបាលជប៉ុនបន្តអំពាវនាវដល់ប្រជាពលរដ្ឋក្នុងតំបន់ទាំងនោះជៀសវាងការចេញក្រៅដោយមិនចាំបាច់ និងជៀសវាងធ្វើដំណើរឆ្លងខេត្ត។
ស្ថានទូតសូមអំពាវនាវសារជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសជប៉ុន សូមមេត្តាសហការ និងប្រតិបត្តិការតាមការអំពាវនាវរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន និងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ពេលធ្វើដំណើរ ក្នុងករណីចាំបាច់បំផុត។ សូមថែរក្សាសុខភាព ប្រកាន់ខ្ជាប់ អនាម័យល្អ ជៀសវាងការជួបជុំគ្នាច្រើន និងត្រូវរក្សាគម្លាតពីគ្នាពេលជួបគ្នា។
សូមអានខ្លឹមសារព័ត៌មានលម្អិតដូចខាងក្រោម៖

 

ដោយ៖សុខ ខេមរា


ចែករំលែក៖