ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបទល្មើសគ្រឿងញៀនបានជិត៤គីឡូក្រាម និងចាប់ខ្លួនមនុស្ស ២នាក់

ចែករំលែក៖

ភ្នំពេញ៖ តាមការបញ្ជាពីនាយឧត្តមសេនីយ៍​ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងពីឧត្តមសេនីយ៍ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញបានបើកការស្រាវជ្រាវ និងឈានទៅបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀនខុសច្បាប់ក្នុងខេត្តកំពង់ស្ពឺ ៣គោលដៅផ្សេងគ្នា ។

គោលដៅទី១៖ នៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យ(ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ មានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង អ៊ូ ផាត និងមានការចូលរួមផងដែរពីស្នងការដ្ឋាននគរបាលខេត្តបានចុះទៅបង្រ្កាបនៅចំណុចផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិ.ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង សុថានិត ភេទ

ប្រុស កើតឆ្នាំ១៩៩២ ជនជាតិខ្មែរ ។ នឹងដកហូតវត្ថុតាងរួមមាន៖មេតំហ្វេតាមីន(ICE)ទម្ងន់៤១១.៥៦ក្រាម ។

គោលដៅទី២ ៖ បានធ្វើឡើងនៅវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិ បុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពី។ ជាលទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេង ជែមជីមី ភេទប្រុស កើតឆ្នាំ១៩៩៦ ជនជាតិខ្មែរ។ វត្ថតាងចាប់យកបាន៖ មេតំហ្វេតាមីន(ICE)ទម្ងន់៣.២៦៧.០៦ក្រាម។ អ៉ិចស្តាស៊ី(MDMA)ទម្ងន់១៧.៥០ក្រាម។ឧបករណ៍គាបថង់ថ្នាំញៀន១គ្រឿងនិងថង់ច្រកថ្នាំមួយចំនួន។

ដោយឡែកគោលដៅទី៣៖ បានធ្វើឡើង  នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញបានបន្តស្រាវជ្រាវនិងចាប់យកវត្ថុតាងបន្ថែមប្រភេទមេតំហ្វេតាមីន(ICE)  ២៥១.៦៨ក្រាមទៀត ។

សរុបទាំង៣គោលដៅខាងលើនេះ ៖ឃាត់មនុស្ស ២នាក់ គ្រឿងញៀនសរុប ៣,៥៣៦.២៤ក្រាម៖ ១-មេតំហ្វេតាមីន(ICE)ទម្ងន់ ៣,៥១៨.៧៤ក្រាម ។ ២-អ៉ិចស្តាស៊ី(MDMA)ទម្ងន់ ១៧.៥០ក្រាម ។ ឧបករណ៍គាបថង់ថ្នាំញៀន១ គ្រឿងនិងថង់ច្រកថ្នាំមួយចំនួន។ស្លាកលេខរថយន្ត២បន្ទះ ៕ដោយ៖ស សម


ចែករំលែក៖