ភ្នំពេញ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿ ងប្រដាប់ដោយដែកគាស់១ដើម និងយកមួកសុវត្ថិភាពវាយទៅលើយុ វជនជានិស្សិតម្នាក់ប្លន់យកម៉ូតូ មួយគ្រឿងបានសម្រេចរួចជិះគេចខ្លួ នបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង១២ និង៤០នាទីយប់រំលងអាធ្រាតឈានចូ លថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះ៣៣ តាមបណ្តោយផ្លូវលេខបេតុងលេខ៧៧BT ដែលស្ថិតក្នុងភូមិចំរើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។
ជនរងគ្រោះមានឈ្មោះ ចន សុខប្រណិត អាយុ ២២ឆ្នាំមានមុខរបរជានិស្សិតស្នា ក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកកំពង់ត្របែ ក ខេត្តព្រៃវែង ។
តាមសំដីរបស់ជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យវាយប្លន់យកម៉ូតូប្រា ប់ឲ្យដឹងថា នៅល្ងាច មុនពេលកើតហេតុរូបគេបានខ្ចីម៉ូតូ របស់មិត្តភក្កិ ម៉ាក់ស៊ុយស៊ូគីឡេតពណ៌សពាក់ស្លា កលេខភ្នំពេញ 1GB-0008 ទៅរកហូបអីរហូតដល់ម៉ោងកើតហេតុស្រា ប់តែខ្លួនត្រឡប់មកផ្ទះវិញមកដល់ មុខផ្ទះក៏ឈប់ម៉ូតូរួចក៏ចាក់សោទ្វាររបងដើម្បីយកម៉ូតូចូលទៅខាងក្នុងបន្ទប់ ស្របពេលនោះក៏មានជនសង្ស័យមួយក្រុ មជិះម៉ូតូម៉ាកហុងដាឌ្រីមសង់មិ នចាំស្លាកលេខចំនួន២ គ្រឿងមកពីក្រោយរួចក៏បានយកដែកគា ស់និងមួកសុវត្ថិភាពមកវ៉ៃទៅលើ ជនរងគ្រោះធ្វើឱ្យជនរងគ្រោះរត់ស្រែកឲ្យគេជួយ ពេលនោះក្រុមជនសង្ស័យបានជិះម៉ូតូ របស់ជនរងគ្រោះគេចខ្លួនបាត់ស្រមោ ល ។
ពេលនោះជនរងគ្រោះបានរត់មកឡើងដល់ ផ្លូវ២៧១ មុខមន្ទីពេទ្យមិត្តភាពខ្មែរសូវៀ តហៅពេទ្យរុស្ស៊ីក៏បានប្រាប់ទៅអ្នកលក់ដូរនៅខាងមុខពេទ្យ និងរាយការណ៍ទៅសមត្ថកិច្ចភ្លា មៗនោះសមត្ថកិច្ចប៉ុស្តិ៍នគរបា លស្ទឹងមានជ័យទី២ ដែលនៅក្បែរកន្លែងហេតុការណ៍នេះបា ននាំជនរងគ្រោះទៅដល់កន្លែងកើតហេ តុរួចក៏បាននាំជនរងគ្រោះទៅដាក់ពា ក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន១ដើម្បីជួយចាប់ ជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕ ដោយ៖ ភារ៉ា ដង្កោ