ភ្នំពេញ៖ ជនសង្ស័យ២នាក់បានជិះម៉ូតូស៊ុយសូ គីនិច មួយគ្រឿងឌុបគ្នាមកធ្វើសកម្មភា ពឆក់កាបូបលុយពីស្រ្តីម្នាក់បា នសម្រេច កាលពីវេលាម៉ោង០៦ និង០០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុច ស្ថានីយ៍បូបទឹកបឹងទំពន់ តាមផ្លូវ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្រ្តី រងគ្រោះមានឈ្មោះថា សេង សុភ័ណ្ឌ អាយុ៣២ឆ្នាំ មុខរបរលក់ត្រី ស្នាក់នៅសង្កាត់ដង្កោ ។
ស្រ្តីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានជិះម៉ូតូចេញពីផ្ទះ ក្នុងគោលបំណងទៅផ្សារនៅម្តុំវត្តពោធិញាណ ដើម្បីទៅទិញត្រីយកមកលក់ ស្រាប់តែមកដល់កន្លែងកើតហេតុ លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងមកឆក់កាបូបក្រវ៉ាត់នៅចង្កេះ គាត់បានសម្រេច ហើយគាត់បានព្យាយាមជិះម៉ូតូ វីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1P-7022 ដេញតាមជនសង្ស័យ ពីកន្លែងកើតហេតុផ្លូវ៣៧១ រហូតមកដល់ច្រមុះក្បាលថ្នល់ ស្រាប់បាត់ជនសង្ស័យមិនដឹងទៅផ្លូ វណា ដោយក្នុងកាបូប មានលុយខ្មែរ ៨០ម៉ឺនរៀល ទូរសព្ទ័OPPO ១គ្រឿង ខ្សែ«ក» ផ្លាកទីន ១ខ្សែ និងអត្តសញ្ញាណប័ណ្ណ ១សន្លឹកផងដែរ។
ភ្លាមនោះ សមត្ថកិច្ចបានធ្វើការសួរនាំទៅកា ន់ ជនរងគ្រោះទើបដឹងពីមូលហេតុ ទើបជូនជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រា វជ្រាវបន្ត៕ ដោយ៖ ភារ៉ា ដង្កោ