ភ្នំពេញ ៖ ស្រ្តីម្នាក់បើករថយន្តឡិចស៊ី សRX300 បុកម៉ូតូឡេតពីក្រោយចូលក្រោមកង់ រថយន្តអូសប្រហែល១០ម៉ែត្រ សំណាងម្ចាស់ម៉ូតូរងរបួសស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោ ង៩យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ចំណុចស្តុបមេភ្លើង តាមបណ្តោយផ្លូវព្រះមុន្នីវង្ស កែងនឹងផ្លូវលេខ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ។
តាមប្រភពព័ត៌មានពីបុរសម្ចាស់ម៉ូ តូបានឱ្យដឹងថា គាត់បានជិះម៉ូតូម៉ាកឡេត ពណ៍ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1CR-4828 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុ ន្នីវង្ស ទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចស្តុបស្រាប់តែមា នរថយន្តឡិចស៊ីស ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BA-9934 បើកបរដោយស្រ្តីម្នាក់រួមដំណើរជា មួយកូនប្រុសម្នាក់ មកពីទិសដៅស្របគ្នាបុកម៉ូតូគាត់ ពីក្រោយ ចូលម៉ូតូក្រោមរថយន្តអូសប្រមា ណ១០ម៉ែត្រ សំណាងគាត់រងរបួសស្រាល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋា នបានមកដល់កន្លែងកើតហេតុ បានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយខាងស្រ្តីបើកបររថយន្តបានទំនា ក់ទំនងទៅក្រុមគ្រួសារ ធ្វើការសម្របសម្រួលដោះស្រាយសងថ្លៃខូចខាតម៉ូតូដើម្បីបញ្ចប់រឿង ៕ដោយ៖ ភារ៉ា ដង្កោ