ខេត្តព្រះវិហារ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១២:១៤នាទី ដោយមានការចង្អុលដឹកនាំពីលោក ឧត្ដមសេនីយ៍ទោសួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំយាងសហការជាមួយអាជ្ញាធរភូមិ ចុះស្រាវជ្រាវរុករករូបសំណាកព្រះគោដែលជាវត្ថុបុរាណប្រជាពលរដ្ឋបានប្រទះឃើញ រួចបានបាត់ទៅវិញជាបន្ទាន់។ ក្រោយពីបានស្រាវជ្រាវរួចមកប្រជាពលរដ្ឋម្នាក់ ឈ្មោះ លាក់ ជាតិ ភេទប្រុស អាយុ៣២ឆ្នាំ សព្វថ្ងៃរស់នៅភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្តខេត្តព្រះវិហារ បានចូលរួមសហការនិងភ្ញាក់រលឹកប្រគល់រូបព្រះគោនេះមកឱ្យ សមត្ថកិច្ចយេីង ដើម្បីប្រគល់ជូនទៅខាងមន្ត្រីបេតិកភណ្ឌយកទៅរក្សាទុកជាបណ្ដោះអាសន្ន និងអនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំបន្តទៀត៕សសម