ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ធភ្ញាក់រលឹកប្រគល់វត្ថុបុរាណ រូបព្រះគោធ្វេីអំពីថ្មដល់សមត្ថកិច្ចខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១២:១៤នាទី​ ដោយមានការ​ចង្អុល​ដឹកនាំ​ពីលោក​ ឧត្ដមសេនីយ៍​ទោ​សួស សុខដារ៉ា ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ បញ្ជាឱ្យ​កម្លាំង​អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត  និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំយាងសហការជាមួយអាជ្ញាធរភូមិ ចុះស្រាវជ្រាវរុករករូបសំណាកព្រះគោដែលជាវត្ថុបុរាណ​ប្រជាពលរដ្ឋបានប្រទះឃើញ រួចបានបាត់ទៅវិញ​ជាបន្ទាន់​។ ក្រោយពីបានស្រាវជ្រាវរួចមកប្រជាពលរដ្ឋម្នាក់​ ឈ្មោះ លាក់ ជាតិ​ ភេទប្រុស អាយុ៣២ឆ្នាំ សព្វថ្ងៃរស់នៅភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្តខេត្តព្រះវិហារ បានចូលរួមសហការនិងភ្ញាក់រលឹកប្រគល់រូបព្រះគោនេះមកឱ្យ សមត្ថកិច្ច​យេីង​ ដើម្បីប្រគល់ជូនទៅខាងមន្ត្រីបេតិកភណ្ឌយកទៅរក្សាទុក​ជា​បណ្ដោះ​អាសន្ន​ និង​អនុវត្ត​តាម​គោលការណ៍​របស់​ថ្នាក់​ដឹកនាំ​បន្ត​ទៀត៕សសម


ចែករំលែក៖