ភ្នំពេញ៖ បុរសម្នាក់សង្ស័យងងុយដេកបានបើករថយន្តបុករះរថយន្តរហូតដល់ទៅ២គ្រឿងធ្វើឲ្យគាបជាប់ក្នុងកាប៊ីនរងរបួសបាក់ជេីងម្ខាង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកហុីយ៉ាន់ដាយ (រថយន្តឃ្លុប) ពណ៌សពាក់ស្លាកលេខកណ្តាល2A-1859 បេីកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ បានរងរបួសបាក់ជេីងម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ចំណែករថយន្តចតនៅតាមផ្លូវទាំង២គ្រឿងទី១-ម៉ាកសាំយ៉ុង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AA-3496 ជាប្រភេទរថយន្តទេសចរណ៍។ រថយន្តទី២-ម៉ាកហុីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខកោះកុង2A- 0706 ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកេីតរថយន្តរងគ្រោះទាំងពីរគ្រឿងបានចតនៅចិញ្ចេីមផ្លូវជាតិលេខ៥ លុះដល់ម៉ោងកេីតហេតុស្រាប់តែរថយន្តបង្កដែលបេីកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជេីង សង្ស័យអ្នកបើកបរងងុយដេកបានរេចង្កូតចេញពីផ្លូវទៅបុករះរថយន្តទាំងពីរគ្រឿងបណ្តាលឲ្យខូចខាត ចំណែកអ្នកបើកបររថយន្តបង្កបានគាបជាប់ក្នុងកាប៊ីនរងរបួសបាក់ជេីងម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ពិនិត្យមើលស្ថានភាព ក៏បាននាំយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ ជ្រោយពេជ្រ