ព័ត៌មានទាន់ហេតុការណ៍៖

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ព្រំប្រទល់ខេត្តកណ្តាល-តាកែវ ចេញជារូបរាងបណ្តើរៗ

ចែករំលែក៖

ខេត្តកណ្តាល៖ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែល មានទីតាំងស្ថិតនៅក្រុងតាខ្មៅ​ និងស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ ជាប់ព្រំប្រទល់ស្រុកបាទី​ ខេត្តតាកែវ បានសាងសង់ចេញជារូបរាងបណ្តើរៗហើយ។

សូមបញ្ជាក់ថា៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ និងជាប្រធានគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅព្រឹកថ្ងៃពុធ ១៣កេីត​​ ខែជេស្ឋ ឆ្នាំ​ជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​០៣ ខែមិថុនា​​ ឆ្នាំ២០២០​ មី​ បានអញ្ជើញ​ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី​នោះ។
សកម្មភាពសាងសង់បានដំណើរការជាបណ្តើរៗ អាចនឹងធ្វើឱ្យមានអភិវឌ្ឍន៍ នៅតំបន់នោះកាន់តែរីកចម្រើន ហើយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ មានលក្ខណៈស្តង់ដារទំនើប៕ដោយ៖សិលា


ចែករំលែក៖