ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យងងុយដេក បុរសម្នាក់បើករថយន្តបុករះរថយន្ត២គ្រឿងគាបក្នុងកាប៊ីនរងរបួសបាក់ជេីងម្ខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យងងុយដេកបានបើករថយន្តបុករះរថយន្តរហូតដល់ទៅ២គ្រឿងធ្វើឲ្យគាបជាប់ក្នុងកាប៊ីនរងរបួសបាក់ជេីងម្ខាង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​៩និង៤៥នាទី​ព្រឹក​ ថ្ងៃ​ទី​៣ ខែមិថុនា​ ឆ្នាំ​២០២០ នៅតាម​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​សាមគ្គី​ សង្កាត់ឬស្សីកែវ ​ខណ្ឌឬស្សីកែវ រាជធានី​ភ្នំពេញ​។ 

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កហេតុ​ម៉ាកហុីយ៉ាន់ដាយ (រថយន្តឃ្លុប) ពណ៌សពាក់ស្លាកលេខកណ្តាល2A-1859 បេីកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ បានរងរបួសបាក់ជេីងម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ 

ចំណែករថយន្តចតនៅតាមផ្លូវទាំង២គ្រឿងទី១-ម៉ាកសាំយ៉ុង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AA-3496 ជាប្រភេទរថយន្តទេសចរណ៍។ រថយន្តទី២-ម៉ាកហុីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខកោះកុង2A- 0706 ។ 

ប្រភពព័ត៌មាននៅ​កន្លែង​កើត​ហេតុ​ឲ្យដឹងថា នៅមុនពេលកេីតរថយន្តរងគ្រោះទាំងពីរគ្រឿងបានចតនៅចិញ្ចេីមផ្លូវជាតិលេខ៥  លុះដល់ម៉ោងកេីតហេតុស្រាប់តែរថយន្តបង្កដែលបេីកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជេីង សង្ស័យអ្នកបើកបរងងុយដេកបានរេចង្កូតចេញពីផ្លូវទៅបុករះរថយន្តទាំងពីរគ្រឿងបណ្តាលឲ្យខូចខាត ចំណែកអ្នកបើកបររថយន្តបង្កបានគាបជាប់ក្នុងកាប៊ីនរងរបួសបាក់ជេីងម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ 

បន្ទាប់ពីកេីតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​ពិនិត្យ​មើល​ស្ថានភាព​ ក៏បាននាំយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖