ព័ត៌មានទាន់ហេតុការណ៍៖

បណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅតែជាបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩

ចែករំលែក៖

អន្តរជាតិ ៖ យោងតាមទីភ្នាក់ងារAKP បានចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២០នេះថា បណ្តាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ដូចជា៖ឥណ្ឌូណេស៊ី ហ្វីលីពីន និង ម៉ាឡេស៊ី នៅតែជាបញ្ហាប្រឈមជាមួយនឹងការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ ខណៈដែលប្រទេសទាំងនេះបានរាយការណ៍អំពីករណីឆ្លងថ្មីជាច្រើនទៀតកាលពីថ្ងៃទី២ ខែមិថុនាម្សិលមិញនេះ

ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌូណេស៊ីបានបញ្ជាក់ថា មានការឆ្លងថ្មីចំនួន ៦០៩ករណី និង ២២ករណីបានស្លាប់កាលពីថ្ងៃទី២ ខែមិថុនាដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២៧.៥៤៩ករណី និងស្លាប់ចំនួន.៦៦៣ករណី។ អ្នកជំងឺចំនួន .៩៣៥នាក់ នៅក្នុងប្រទេសនេះ បានជាសះស្បើយពេញលេញហើយ រហូតមកដល់បច្ចុប្បន្ននេះ។

នៅប្រទេសហ្វីលីពីន ចំនួនឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ចំនួន១៨.៩៩៧នាក់ និងស្លាប់សរុបចំនួន ៩៦៦នាក់ ដោយប្រទេសនេះបានបញ្ជាក់ថា មានអ្នកឆ្លងថ្មីចំនួន ៣៥៩នាក់ និងមានអ្នកស្លាប់ចំនួន ៦នាក់កាលពីថ្ងៃទី២ ខែមិថុនា។

ដោយឡែកអាជ្ញាធរសុខាភិបាលនៅប្រទេសម៉ាឡេស៊ីបានរាយការណ៍អំពីករណីឆ្លងថ្មីចំនួន ២០ករណី ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះមានចំនួន .៨៧៧ករណី។ ចំនួនអ្នកស្លាប់នៅតែមាននៅ ១១៥នាក់ដដែលខណៈដែលប្រទេសនេះមិនមានអ្នកស្លាប់ទេ កាលពីថ្ងៃម្សិលមិញនោះ៕ដោយ៖ស តារា




ចែករំលែក៖