ប្រទេសឥណ្ឌា៖ រឿងរ៉ាវដ៏សែនឃោរឃៅ និងគួរឲ្យសង្វេគសត្វដំរីមួយក្បាលមានអាយុ ១៥ឆ្នាំ ដែលកំពុងពរពោះកូនក្នុងផ្ទៃ៦ខែ បានស្លាប់យ៉ាងវេទនាខណៈដែលវាដើរចូលក្នុងភូមិរបស់អ្នកស្រុក ដើម្បីស្វែងរកចំណី ដោយមនុស្សគ្មានមេត្តា បានដាក់ផាវក្នុងម្នាស់ដើម្បីឲ្យវាស៊ីដើម្បីកុំឲ្យមករំខាន ឬចូលក្នុងភូមិទៀត។
បន្ទាប់ពី ផាវផ្ទុះបែករបួសពេញមាត់ និងអណ្ដាត នាងមានការភ័យជាខ្លាំងដោយគិតពី សុវត្ថិភាពរបស់កូនក្នុងផ្ទៃរបស់វា ធ្វើឲ្យដំរីកម្សត់មួយនេះរត់ពេញភូមិ ជាមួយឈាមប្រឡាក់មាត់ និងប្រម៉ោយ។ ក្រោយមក ដំរីញីមួយក្បាលនេះ ក៏បានទៅឈរត្រាំក្នុងទឹក ដើម្បីគិតថាចង់បន្ថយការឈឺចាប់ និងកុំឲ្យសត្វល្អិតទុំលើរបួសរបស់វា ។
យ៉ាងណាមិញដោយសារការស្រេកឃ្លាន និងការឈឺចាប់ តែមិនអាចសុីអ្វីបានទាំងអស់ ខណៈដែលមាត់ត្រូវរងរបួសធ្ងន់ធ្ងរនោះ ជាអកុសលវាត្រូវបានស្លាប់ទាំងខ្លួនកំពុងឈរត្រាំក្នុងទឹក រីឯកូនក្នុងផ្ទៃក៏សង្គ្រោះមិនបានផងដែរ ។
ចំពោះករណីនេះ បានធ្វើឲ្យមហាជនតាមបណ្តាប្រទេសជាច្រើនពិតជាក្តុកក្តួល និងខឹងសម្បារយ៉ាងខ្លាំងផងដែរ ៕ដោយ៖ស តារា
សូមទស្សនារូបភាពខាងក្រោម៖