ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតិពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបេីកកិច្ចប្រជុំប្រចាំខែឧសភា និងទិសដៅការងារសម្រាប់ខែមិថុនា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង តំណាងឧត្តមសេនីយ៍ឯក ស្នងការ ព្រមទាំងមានការចូលរួមពីលោកស្នងការរង អធិការរង និងសមាជិកក្រុមប្រតិកម្មរហ័សជាច្រើនរូបទៀត ។
ក្នុងឱកាសនោះដែរលោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ លោកស្នងការ និងជាអ្នកនាំពាក្យ បានធ្វេីការរាយការណ៍ជូនអង្គប្រជុំនូវការងារដែលបានអនុវត្តកន្លងមក ដោយផ្តោតសំខាន់លេីការផ្តល់សេវាសាធារណ: ការទទួលពាក្យបណ្តឹង ការធ្វេីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណឲ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ ក៏ដូចជាការតាមដាន ឆ្លេីយតប ដោះស្រាយ និងមានវិធានការណ៍ ជាប្រចាំឲ្យបានទាន់ពេលវេលា រាល់ខំមិនដែលជាកង្វល់របស់ប្រជាពលរដ្ឋ ជាពិសេសក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តែងតែតាមដានយ៉ាងយកចិត្តទុកដាក់ ជាប្រចាំរាល់ខំមិន ដេីម្បីឆ្លេីយតប ដោះស្រាយ និងចាត់វិធានការណ៍បានឆាប់រហ័ស ។ ជាមួយនោះដែរលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ក៏បានផ្តល់មតិចូលរួមល្អៗជាច្រេីនដល់អង្គប្រជុំ ហេីយលោកអធិការរង និងសមាជិកនៃអង្គប្រជុំ ក៏មានមតិចូលរួមជាច្រេីនផងដែរ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តែងតែធ្វេីការតាមដាន ឆ្លេីយតប ដោះស្រាយ វាយបក និងចាត់វិធានការណ៍ចំពោះសារព័ត៌មាន ឬគណនីហ្វេកប៊ុកទាំងឡាយណាដែលផុស និងផ្សព្វផ្សាយព័ត៌មានមិនពិត ហេីយត្រូវតែធ្វេីយ៉ាងណាទប់ស្កាត់ឲ្យបានរាល់ព័ត៌មានមិនពិត ដែលមានលក្ខណ:ញុះញង់ បង្កចលាចល បង្ខូចកិត្តិយសរបស់បុគ្គល និងអង្គភាព ។
ជាកិច្ចបញ្ចប់លោកស្នងការរងតំណាងឯកឧត្តមស្នងការ ក៏បានធ្វេីការកោតសរសេីរដល់ការខិតខំបំពេញភារកិច្ចបានយ៉ាងល្អជូនប្រជាពលរដ្ឋ និងបានណែនាំឲ្យក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ចូលរួមខិតខំបន្ថែមទៀតដេីម្បីទទួលបានជោគជ័យកាន់តែល្អប្រសេីរឡេីង ៕ដោយ៖សិលា