ព័ត៌មានទាន់ហេតុការណ៍៖

កកូរកណ្ដៀងនិងម្ហូប៥ទៀតមុខដ៏ពេញនិយម សម្រាប់ពលរដ្ឋខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ សម្លរកកូរកណ្ដៀងដែលប្រជាពលរដ្ឋខេត្តស្វាយរៀង ចូលចិត្តនិងពេញនិយមពិសេសមានមុខម្ហូបចំនួន៥មុខទៀត ខណះមាននៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍សម្រាប់ទទួលភ្ញៀវនិងបុណ្យផ្សេងៗតូច ឬធំ តាមបណ្តាតំបន់នានាក្នុងខេត្ត ។

ចំពោះម្ហូបទាំង ៦នោះ រួមមាន៖ សម្លកកូរកណ្តៀង, សាច់ជ្រូកលីងជ្រក់សណ្តែក, ផ្អកត្រីប្រៃ ឬផ្អកត្រីក្រឹម បន្លែពពាយ, ជ្រក់ត្រាវ ត្រីអាំង និងបបរបាញ់កាញ់និងផ្សិតផ្ចាក់។
ប្រភពបន្តថាម្ហូប ទី១.សម្លកកូរកណ្តៀង សម្លកកូរកណ្តៀងតាមរយៈមុខម្ហូបមួយនេះគេនឹងអាចសម្គាល់ដឹងបានថា ជាម្ហូបអ្នកខេត្តស្វាយរៀង និងមានលក់នៅតាមហាង ភោគជនីយដ្ឋាននានាក្នុងខេត្តស្វាយរៀងព្រមទាំងពេញនិយមផងដែរក្នុងការធ្វើម្ហូបប្រចាំថ្ងៃ។
ទី២.ផ្អកត្រីប្រៃ ឬផ្អកត្រីក្រឹម និងបន្លែពពាយ ៖ ចំពោះផ្អកត្រីប្រៃ ឬផ្អកត្រីក្រឹមអ្នកស្វាយរៀងក៏ជាម្ហូបប្រចាំសម្រាប់ខេត្តស្វាយរៀងគឺសំបូរនៅរដូវវស្សា និងក្រោយរដូវវស្សាប៉ុណ្ណោះ។
ទី៣.ជ្រក់ត្រាវ ៖ ចំពោះជ្រក់ត្រាវនេះក៏គេមិនចោលផងដែរព្រោះជ្រក់ត្រាវគេតែងតែយកផ្គាប់ជាមួយត្រីអាំងគ្រប់ប្រភេទដែលបង្ហាញឲ្យដឹងថាអ្នកខេត្តស្វាយរៀង។
ទី៤.បបរបាញ់កាញ់ ៖ បបរបាញ់កាញ់ជាអាហារមួយផងដែរសម្រាប់អ្នកខេត្តស្វាយរៀងគេតែងតែឃើញយកបបរបាញ់កាញ់យកមកធ្វើក្នុងកម្មវិធីបុណ្យគ្រប់ប្រភេទ និងទទួលភ្ញៀវក្នុងពិធីហែជំនូន ពិធីឡើងផ្ទះ ជាដើម។

ទី៥.ផ្សិតផ្ចាក់មានរស់ជាតិល្វីងដែលគេយកទៅឆារជាមួយសាច់មាន់សម្លរម្សៅនិងបបរផ្សិត។
និងទី៦.សាច់ជ្រូក រលីងជាមួយជ្រកសណ្តែក ៖ សាច់ជ្រូករលីងជាមួយជ្រក់សណ្តែកនេះដែរអ្នកខេត្តស្វាយរៀងគេមិនដែលចោលនោះទេ គេតែងតែយកមកធ្វើម្ហូបនៅក្នុងកម្មវិធីមង្គលការ និងបុណ្យទានផ្សេងៗផងដែរ៕យឹម សុថាន


ចែករំលែក៖