ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ រកឃើញមធ្យោបាយល្មើសចំនួន ១,២១០គ្រឿង ត្រូវបានផាកពិន័យ

ចែករំលែក៖

ភ្នំពេញ៖ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១០ មិថុនា រកឃើញមធ្យោបាយល្មើសចំនួន ១,២១០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។ នេះបើយោងតាម​ របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា​ ឆ្នាំ​២០២០​។
ក្នុងនោះបានបញ្ជាក់ថា៖ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ មាន​មធ្យោបាយ​សរុប​ចំនួន ​១,២១០គ្រឿង​ ល្មើសច្បាប់​ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​ ​៩១៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​ ។​
របាយការណ៍បញ្ជាក់ទៀតថា៖ ដោយឡែក​ក្នុង​រយៈពេល​ ១០ថ្ងៃ​ ចាប់ពី​ថ្ងៃ​១​ ដល់​ថ្ង​ទី​១០ ខែមិថុនា​ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ មាន​មធ្យោបាយ​សរុប​ចំនួន ១២,២៦៥​គ្រឿង​ ល្មើសច្បាប់​ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​ ៩,៣៩៣​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​ ។​
របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​១០​ថ្ងៃ​ នៃ​ខែមិថុនា​នេះ​ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ ក្នុង​ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ យ៉ាង​ល្អ​ប្រសើរ​ ។
សូមចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕

ដោយ៖សិលា


ចែករំលែក៖