ព័ត៌មានទាន់ហេតុការណ៍៖

ចៅសង្កាត់ចោមចៅទី៣ដឹកនាំកម្លាំងចុះរុះរេីសំយាបនិងផ្ទះបាយសាងសង់រំលោភលេីផ្លូវ ក្រោយពីមិនស្តាប់ការណែនាំ

ចែករំលែក៖

ភ្នំពេញ៖  ផ្លូវឌឿងហែម១ខ្សែស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានប្រជាពលរដ្ឋជាង២០គ្រួសារសង់ផ្ទះបាយ សំយាបនិងធ្វើរបងបិទរំលោភយកដោយខ្វះការពិចារណា បង្កការក្ដៅក្រហាយដល់អ្នកដទៃដែលត្រូវធ្វើដំណើរចេញចូលតាមផ្លូវនោះ ពេលនេះត្រូវបានលោកវ៉ា សាវឿន ចៅសង្កាត់ទី៣ រួមជាមួយលោកសុទ្ធ សុជាតិ និងលោកអុឹម វណ្ណា ដែលជាចៅសង្កាត់រង ដឹកនាំកម្លាំងចុះទៅធ្វើការរុះរើចេញកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ដើម្បីបើកផ្លូវនោះឡើងវិញ។

អាជ្ញាធរសង្កាត់ទី៣បាននិយាយថា ផ្លូវឌឿងហែម១ខ្សែខាងលើនេះមានប្រវែងជិត១០០ម៉ែត្រនិងទទឹងប្រហែល៣ម៉ែត្រដែលអាចជិះម៉ូតូចៀសគ្នាបាន ហើយក៏ជាផ្លូវសំខាន់មួយផងដែរសម្រាប់ប្រជាពលរដ្ឋរាប់សិបគ្រួសារនៅតំបន់នោះធ្វើដំណើរចេញចូល។ប៉ុន្តែពេលនេះផ្លូវត្រូវបានមនុស្សជាង២០គ្រួសាររំលោភយកទាំងស្រុងដោយការសាងសង់ជាផ្ទះបាយ ឬសំយាបផ្សេងៗធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតមានការខឹងសម្បាព្រោះតែពិបាកក្នុងការធ្វើដំណើរដែលសូម្បីតែដើរក៏ពិបាកដែរ។ ពួកគាត់តែងតែរអ៊ូរទាំនិងរាយការណ៍សុំការអន្តរាគមន៍ពីអាជ្ញាធរភូមិនិងសង្កាត់ដើម្បីបើកផ្លូវឡើងវិញ ព្រោះមិនអាចទុកឲ្យនៅបែបនេះបានឡើយ ។ជាពិសេសពួកគាត់ដែលមិនរំលោភផ្លូវជាច្រើនគ្រួសារទៀតមានការព្រួយបារម្ភខ្លាចកើតមានគ្រោះមហន្តរាយផ្សេងៗពិបាកក្នុងការជួយសង្រ្គោះមិនបានទាន់ពេលវេលា។

ប្រភពដដែលបានបន្តទៀតថា ក្រោយមកលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣បានឲ្យមន្រ្តីក្រោមឱវាទជូនដំណឹងដល់ពួកគាត់ឲ្យធ្វើការរុះរើចេញជាបន្ទាន់ដោយខ្លួនឯង ប៉ុន្តែពួកម្ចាស់ផ្ទះទាំងនោះមិនព្រមអនុវត្តតាមសោះទើបនៅវេលាម៉ោង៣រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោកបានដឺកនាំកម្លាំងចូះទៅវាយបំផ្លាញចោលតែម្តងដើម្បីបើកផ្លូវឡើងវិញ ។បន្ទាប់ពីវាយបានមួយចំនួន ម្ចាស់ផ្ទះទាំងនេះបានសំណូមពរថា ចាំពួកគាត់រុះរើចេញវិញដោយខ្លួនឯង ទើបពេលនោះអាជ្ញាធរបានដកកម្លាំងចេញដើម្បីរង់ចាំឲ្យម្ចាស់ផ្ទះទាំងអស់រុះរើតាមការសន្យា៕ដោយ៖​ សុខាសែនជ័យ​


ចែករំលែក៖