អន្តរជាតិ៖ អាជ្ញាធរសុខាភិបាលប្រទេសប៉េរូ បានបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ មនុស្សសរុប ១,២២៧,៦៩១នាក់ បានទទួលការធ្វើតេស្ដរកCOVID-19 ក្នុងនោះមាន ២០៣,៧៣៦នាក់តេស្ដវិជ្ជមាន ហើយក្នុងចំណោមអ្នកឆ្លងទាំងនេះទៀតសោត មាន ៥,៧៣៨នាក់បានស្លាប់និង៩២,៩២៩នាក់ បានជាសះស្បើយឡើងវិញ។
បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី១០ខែមិថុនា ឆ្នាំ២០២០នេះថា ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសប៉េរូបានកើនលើស ២០០,០០០នាក់ហើយ ខណៈតំបន់អាមេរិកឡាទីន កំពុងក្លាយជាចំណុចកណ្ដាលថ្មីនៃ ការឆ្លងរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ។
បច្ចុប្បន្ន ប៉េរូគឺជាប្រទេសមានករណីឆ្លង COVID-19 ច្រើនលំដាប់ទី៨ នៅលើពិភពលោក ហើយរដ្ឋធានីលីម៉ា រងគ្រោះធ្ងន់ធ្ងរជាងគេដោយមានចំនួនអ្នកឆ្លង ១២០,១៨៣នាក់ ក្នុងចំណោមតំបន់ទាំងអស់នៃប្រទេសប៉េរូ៕ដោយ៖ស តារា