ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករក្លឹប Norwich City ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ស្របពេលPremier League កៀកដល់ថ្ងៃប្រកួតឡើងវិញ

ចែករំលែក៖

កីឡាករម្នាក់របស់ក្លឹប Norwich City គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស២ នាក់ដែលធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ ក្រោយពីការធ្វើតេស្តចុងក្រោយនៅក្របខ័ណ្ឌអង់គ្លេស Premier League ចំនួន១.២០០នាក់

ការធ្វើតេស្តនេះបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រដោយក្រុម Norwich បានយកឈ្នះក្រុម Spurs ក្នុងការប្រកួតមិត្តភាពនៅឯកីឡដ្ឋាន Tottenham Hotspur

ក្លឹប Spurs បានបញ្ជាក់ថាពួកគេមិនមានការធ្វើតេស្តវិជ្ជមានទេហើយកីឡាករ Canaries មិនមានទំនាក់ទំនងជិតស្និទ្ធ ជាមួយក្រុមរបស់ពួកគេទេ

កីឡាករដែលមិនបញ្ចេញឈ្មោះដែលធ្វើតេស្តវិជ្ជមាននេះនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ថ្ងៃ ឥឡូវនេះកីឡាករដែលធ្វើតេស្តវិជ្ជមាននឹងខកខានការចាប់ផ្តើមប្រកួតវិញលីគ Premier League

ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្លឹប Spurs បានឲ្យដឹងថា ក្លឹបនេះកំពុងអនុវត្តតាមការណែនាំ របស់រដ្ឋាភិបាលដែលថា ភាពស្និទ្ធស្នាលត្រូវស្ថិតក្នុងចម្ងាយ២ ម៉ែត្រ សម្រាប់កីឡាករ Norwich បានបញ្ជាក់ថា កីឡាករដែលធ្វើតេស្តវិជ្ជមានមិនមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុម Spurs ទេកាលពីថ្ងៃសៅរ៍ ហើយក្រុម Spurs ក៏បានផ្ទៀងផ្ទាត់រឿងនេះផងដែរ

សូមបញ្ជាក់ថា បច្ចុប្បន្នការធ្វើតេស្តវិជ្ជមានរបស់កីឡាករមាន១៦រូបហើយគិតចាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩នៅលីគកំពូលអង់គ្លេសក្នុងចំណោមកីឡាករ គ្រូបង្វឹក បុគ្គលិកកីឡាទាំង៨.៦៨៧នាក់ ។ ក្របខ័ណ្ឌPremier League នឹងចាប់ផ្តើមបើកទ្វារវិញនៅថ្ងៃទី ១៧ ខែមិថុនានៅពេលដែលក្រុម Aston Villa ទទួលភ្ញៀវ Sheffield United ខណៈManchester City ប៉ះ Arsenal នៅថ្ងៃដំបូង៕ដោយ៖ភារៈ


ចែករំលែក៖