ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់រត់លេងទឹកភ្លៀងរអិលជើងធ្លាក់ចូលទឹកស្រះលង់ស្លាប់

ចែករំលែក៖

ខេត្តសៀមរាប៖ ក្មេងប្រុសម្នាក់លង់ទឹកស្រះស្លាប់នៅស្រះក្រោយផ្ទះចម្ងាយ៣០ម៉ែត្រ ពីផ្ទះកាលពីថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៤រសៀល។  

 អធិការនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ចក់ ប៉េងរី ភេទប្រុស អាយុ៩ឆ្នាំ រស់នៅភូមិ ល្បើក ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានឪពុកឈ្មោះ ប្លោក លី អាយុ៤១ឆ្នាំ និងម្តាយឈ្មោះ ប្រុញ សរ អាយុ ២៨ឆ្នាំ នៅភូមិ-ឃុំកើតហេតុ ។

ក្រុមគ្រួសារសពបានឲ្យដឹងថា មុនពេលកើតហេតុក្មេងរងគ្រោះបានរត់លេងទឹកភ្លៀងកំពុងធ្លាក់ជាមួយក្មេងច្រើននាក់ហើយពេលជនរងគ្រោះរត់ដល់មាត់ស្រះស្រាប់តែរអិលជើងធ្លាក់ទឹកស្រះលង់ស្លាប់គ្មានអ្នកណាជួយទាន់ឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានទៅដល់កន្លែងកើតហេតុធ្វើកោសល្យវិច័យនិងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកមែនរួចបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ប្រាថ្នា


ចែករំលែក៖