បណ្តាប្រទេសតំបន់អឺរ៉ុបបានបើកព្រំដែន ដើម្បីដំណើរការវិស័យទេសចរណ៍ ជួយដល់សេដ្ឋកិច្ច បណ្តាប្រទេសក្នុងតំបន់ល្អប្រសើរឡើងវិញ។ ប៉ុន្តែប្រទេសក្រៅពីតំបន់ អឺរ៉ុប មិនទាន់អនុញ្ញាតឲ្យចូលទៅកាន់អឺរ៉ុបនៅឡើយទេ។
តាមសារព័ត៌មាន AP បានផ្សាយថា អឺរ៉ុប បានខិតខំដើម្បីធ្វើឲ្យជីវិតរស់នៅរបស់ពលរដ្ឋ វិលត្រឡប់មកសភាពដើមវិញ ក្រោយរយៈពេល៣ខែបិទព្រំដែនដោយសារតែកូវីដ-១៩ ។ ការបើកព្រំដែនចំពេលអឺរ៉ុបឈានចូលរដូវក្តៅ ជាពេលវេលា ដែលវិស័យទេសចរណ៍មមាញឹកបំផុតនៅអឺរ៉ុប។
ចំណែកអ្នកទេសចរ មកពីតំបន់អាមេរិក អាមេរិកឡាទីន អាស៊ី ត្រូវរងចាំមួយរយៈទៀតទើបអាចអនុញ្ញាតឲ្យចូលអឺរ៉ុប។
តាមគម្រោងអឺរ៉ុប នឹងទទួលស្វាគមន៍អ្នកទេសចរបរទេសនៅខែក្រោយ តែមិនទាន់ដឹងពេលវេលាច្បាស់លាស់នៅឡើយទេដោយរងចាំមើលលទ្ធផល នៃការបើកព្រំដែន មានអ្វីប្រែប្រួល ។
ប្រធានគណៈកម្មការផ្ទៃក្នុងអឺរ៉ុប លោកស្រីYlva Johansson បាននិយាយទៅកាន់បណ្តាប្រទេសជាសមាជិកថា ការបើកព្រំដែននៅថ្ងៃទី១៥ ខែមិថុនានេះជាពេលវេលាដ៏ល្អ។
បើទោះបីបើកព្រំដែនក្តីប៉ុន្តែពលរដ្ឋជាច្រើនសម្រេច បន្តនៅក្នុងផ្ទះ មិនទាន់ហ៊ានធ្វើដំណើរកម្សាន្តច្រើននោះឡើយ។
គេមើលឃើញមានតែគូស្នេហ៍ក្មេងៗប៉ុណ្ណោះដែលបានដើរកម្សាន្ត សប្បាយ ដោយសារតែក្មេងៗប្រឈមនឹងគ្រោះថ្នាក់តិច ជាងចាស់ៗ៕ដោយ៖ធី រីណា