ព័ត៌មានទាន់ហេតុការណ៍៖

Lewandowski៖ ពាន Ballon d’Or មិនស្ថិតនៅក្នុងគំនិតរបស់ខ្ញុំនោះទេ

ចែករំលែក៖

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប៉ូឡូញ Robert Lewandowski បាននិយាយថា ពានរង្វាន់ Ballon d’Or មិនមែនជាការផ្តោតអារម្មណ៍របស់លោកនោះទេ ប៉ុន្តែអ្វីគ្រប់យ៉ាងអាចធ្វើទៅបាននៅពេលនិយាយអំពីការឈ្នះពានរង្វាន់ក្នុងលីគគឺជាការខិតខំប្រឹងប្រែងរបស់លោក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង France Football នៅថ្ងៃអង្គារនេះ។

ខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich មិនដែលឈរបានចំណាត់ថ្នាក់លេខ៣សម្រាប់ពានរង្វាន់បុគ្គលដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតក្នុងវិស័យបាល់ទាត់ (Ballon d’Or ) ដែលជាកំណត់ត្រាល្អបំផុតរបស់គាត់នៅពេលដែលគាត់បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ប៉ុណ្ណោះកាលពីឆ្នាំ២០១៥ ។

កីឡាករវ័យ៣១ឆ្នាំរូបនេះទំនងជាកំពុងប្រជែងយកពានរង្វាន់នៅឆ្នាំ២០២០នេះ ទោះបីជាគាត់បានស៊ុតបញ្ចូលទីចំនួន៤៥គ្រាប់ក្នុងការប្រកួតទាំងអស់ដើម្បីធ្វើឱ្យក្រុម Bayern Munich ស្ថិតក្នុងក្របខ័ណ្ឌ Bundesliga ក៏ដោយ។ ប្រសិនបើក្រុម Bayern Munichឈ្នះពានរង្វាន់ DFB-Pokal និង Champions League នៅរដូវកាលនេះ Lewandowski នឹងក្លាយជាបេក្ខជនដ៏រឹងមាំម្នាក់ដែលអាចក្លាយជាកីឡាករទី២ ក្រៅពី Lionel Messi និង Cristiano Ronaldo ដែលឈ្នះពានរង្វាន់ចាប់តាំងពីឆ្នាំ២០០៧ ។

កីឡាករ Lewandowski បាននិយាយប្រាប់ France Football ថា ខ្ញុំបានចូលរួមក្នុងពិធីប្រគល់ពានរង្វាន់កាលពីខែធ្នូ។ អ្វីដែលខ្ញុំព្យាយាមធ្វើគឺការបង្ហាញខ្លួនខ្ញុំឱ្យបានល្អបំផុត ឈ្នះពានរង្វាន់ និងរកគ្រាប់បាល់បានច្រើន។ ប៉ុន្តែនោះជាអ្វីដែលភ្ជាប់មកជាមួយពានរង្វាន់រួមដែលជាអ្វីដែលសំខាន់បំផុត។ ខ្ញុំមិនគិតអំពី Ballon d’Or សូម្បីតែនៅក្នុងជីវិតរបស់ខ្ញុំ ខ្ញុំជឿថា មានអ្វីអាចទៅរួច

Lewandowski បានបង្ហាញទម្រង់ដ៏អស្ចារ្យនៅរដូវកាលនេះដោយកំពុងឈរលើគេក្នុងនាមកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងលីគកំពូលអាល្លឺម៉ង់ ដោយសារមានមាឌមាំមួន និងបច្ចេកទេសល្អផងនោះ កីឡាកររូបនេះបានប្រាប់ពីមូលហេតុដែលធ្វើ ឲ្យគាត់មានសុខភាពល្អ គឺត្រូវការរបបអាហារ, ការហាត់ប្រាណទៀងទាត់, ហ្វឹកហាត់ឲ្យបានល្អជាដើមដើម្បីបង្កើនសមត្ថភាព ទោះបីជាគាត់ មានវ័យ៣១ឆ្នាំហើយក៏ដោយ ៕

ដោយ៖ភារៈ


ចែករំលែក៖