ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្លាកលេខនគរបាលបើកបុករះបង្គោលភ្លើង និងស្លាកប៉ាន់ណូបាក់រាបដល់ដី

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស្លាកលេខនគរបាលបានបុកខឿនសួនច្បារនិងបុកបង្គោលភ្លើង ស្លាកប៉ាន់ណូ ចំណែករថយន្តបើកទៅមុខលេងរួច។
ហេតុការណ៍នេះបានកើតឡើង កាលម៉ោង១២និង១០រំលង
អធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២០ នៅតាមផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត១គ្រឿងម៉ាកម៉ាស់ស្តារ ពណ៌ស ពាក់ស្លាកលេខនគរបាល2-4013 បើកបរតាមផ្លូវជាតិលេខ១ពីច្បារអំពៅសំដៅទៅកៀនស្វាយ ខណៈមកដល់ចំណុចកើតហេតុមិនដឹងគាត់គេចអីទេបានរេចង្កូតមកខាងឆ្វេងដៃជ្រុលមកបុកស្លាកប៉ាន់ណូនិងបង្គោលភ្លើងអស់១ដើមតែសំណាងល្អគ្មានអ្នករងរបួសខូចខាតតែរថយន្ត និងសម្ភារ:។
បន្ទាប់ពីកើតហេតុឃើញសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់
ដោយឃើញការខូចខាតសម្បត្តិរដ្ឋ និងឯកជនច្រើនពេកបានទំនាក់ទំនងទៅនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកស្នងការមកយករថយន្តរក្សាទុកជាបណ្ដោះអាសន្ន រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖