កណ្ដាល៖ ស្ត្រីចំណាស់ពុំស្គាល់អត្តសញ្ញាណម្នាក់ ប្រើល្បិចបន្លំធ្វើជាទិញខោអាវពីនារីជាអាជីវករម្នាក់ ខណៈដែលនារីរងគ្រោះកំពុងរវល់លក់ ក៏ធ្វើសកម្មភាពលួចលុយពីក្នុងកាបូបនារីរងគ្រោះអស់ជាង១ពាន់ដុល្លារ រួមទាំងបណ្ដោងខ្សែកប្លាទីនចំនួន២ទៀតផងដែរ បន្ទាប់ពីធ្វើសកម្មភាពរួច.ស្ត្រីសង្ស័យក៏គេចខ្លួនបាត់ស្រមោល។ ករណីនេះបានកើតឡើង កាលពីថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង១២និង២២នាទី ត្រង់ចំណុចហាងលក់ខោអាវក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ដា ឆេងលាង ភេទស្រី អាយុ២០ឆ្នាំ.មានទីលំនៅភូមិចុងខ្សាច់ ឃុំឈេីខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។
មុខរបរ:លក់ដូរ.។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែលជាង៥០ឆ្នាំ(គេចខ្លួន) ។ ដោយឡែកសម្ភារ:បាត់បង់មាន:
ប្រាក់ដុល្លាចំនួន១០៥០ដុល្លារ និងបណ្ដោងខ្សែកប្លាទីនចំនួន២ ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ខណៈដែលនារីរងគ្រោះកំពុងអង្គុយឡាយវីដេអូនៅក្នុងហាងលក់ខោអាវរបស់ខ្លួន ស្រាប់តែជនសង្ស័យខាងលេីបានដេីរចូលមក.ដោយប្រើល្បិចទិញខោអាវជាច្រេីនអោយជនរងគ្រោះច្រកថង់អោយ ឆ្លៀតពេលដែលជនរងគ្រោះកំពុងជាប់រវល់ច្រកខោអាវដាក់ថង់ ជនសង្ស័យបានបន្លំលួចយកលុយ និងបន្តោងខ្សែករបស់ជនរងគ្រោះដែលទុកក្នុងកាបូបព្យួរនៅលេីឈ្នួខោអាវ ហេីយប្រាប់ជនរងគ្រោះថា.ទុកខោអាវសិនអ៊ំទៅទិញថ្នាំលាបសក់មួយភ្លែត. តែជនសង្ស័យទៅបាត់រហូតមិនឃេីញត្រឡប់មកវិញឡេីយ ដោយមានការសង្ស័យ
ជនរងគ្រោះបានទៅរ៉ូតកាបូបមេីលទេីបដឹងថាបាត់លុយនិងសម្ភារ:ដូចខាងលេី ហេីយបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តាខ្មៅដេីម្បីជួយធ្វេីការស្រាវជ្រាវ។
ករណីនេះ កម្លាំងនគរបាលជំនាញក្រុងតាខ្មៅ កំពុងកសាងសំណុំរឿង ដើម្បីស្រាវជ្រាវចាត់ការតាមច្បាប់៕ស្អាង ជ័យ