ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅម៉ោង១៤និង៣០រសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋានគរបាលខណ្ឌឫស្សីកែវបានសហការជាមួយនឹងកម្លាំងនគរបាលប៉ុសិ៍្តស្វាយប៉ាក  បានស្រាវជ្រាវនិងបង្ក្រាបជនសង្ស័យម្នាក់ដែលកំពុងធ្វើសកម្មភាពជាក់ស្តែងរួមជាមួយម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន១០កញ្ចប់នៅត្រង់ចំណុច ផ្លូវលំ ក្រុម៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចយើងឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ឈ្មោះ រ៉ុន រ៉ាវី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិខ្លាត្រាំ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។

សម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន១០កញ្ចប់ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ៕ដោយ៖ស រស្មី


ចែករំលែក៖