ភ្នំពេញ៖ បើទោះបីជាស្ថានភាពរស់នៅរបស់តារាសម្តែងស្រី ភិន សុដាលីស ស្ថិតក្នុងចង្កោមអ្នកមានជីវភាពធូរធាក្តីក៏គេតែងសង្កេតឃើញថាតារាស្រីរូបនេះនិយមធ្វើដំណើរកម្សាន្តបែបផ្សងព្រេង និងសាមញ្ញា ជាមួយមិត្តភក្កិច្រើនជាងក្រុមគ្រួសារ។
ថ្មីៗនេះភិន សុដាលីស បានធ្វើឲ្យអ្នកគាំទ្រនាងចាប់អារម្មណ៍ជាថ្មីក្រោយពីបានបង្ហាញវីដេអូ និងរូបថតជាច្រើនសន្លឹកអំពីក្តីសុខក្នុងជីវិត គ្រាដែលបានធ្វើដំណើរកម្សាន្តដ៏កំពុងទាក់ទាញខ្លាំងមួយ គឺ”ខ្នងផ្សារ” នៃទឹកដីខេត្តកំពង់ស្ពឺ។ ទីនេះគឺជាទីកន្លែងដែលក្រុមយុវវ័យកំពុងពុះកញ្ជ្រោលក្នុងការធ្វើដំណើរទៅកម្សាន្តបើទោះបីជាត្រូវធ្វើដំណើររាប់សិបគីឡូម៉ែត្រឆ្លងការលំបាក ជាច្រើនក្តី។ ភិន សុដាលីសបានរួមដំណើរជាមួយមិត្តភក្កិជិតដិតមួយចំនួនដើម្បីទៅកម្សាន្តនៅទីនោះ ដោយនាងបានទាំងឆ្លៀតធ្វើវីដេអូផ្ទាល់ខ្លួន(Vlog) ដើម្បីចែកជូនអ្នកគាំទ្រ ហើយនាងទទួលបានការកោតសរសើរខ្លាំង។ វីដេអូនាងទទួលបានការចូលមើលច្រើនជាង១លានដងឯណោះ។ តារាស្រីដែលចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេង និងថតរូបទេសភាពស្អាតៗរូបនេះក៏បានចែករំលែកនូវរូបភាពត្រជាកភ្នែកចម្លែកអារម្មណ៍ជាច្រើនបន្តបន្ទាប់។ ថ្មីៗនេះគេក៏បានឃើញតារាស្រីកូនមួយរូបនេះបានធ្វើដំណើរកម្សាន្តទៅស្រូបយកវីតាមីនC នៅកោះសង្សាបន្ថែមទៀត។យោងតាមរូបថតដែលបង្ហោះជាសាធារណៈលើគណនីអ៊ីនស្ត្រាក្រាមរបស់ ភិន សុដាលីស មុននេះបន្តិច បង្ហាញឲ្យឃើញសកម្មភាព និងទេសភាពដ៏ត្រកាលកណ្តាលជលសា ក្នុងឈុតប៊ីគីនីផ្កាៗពណ៌ទឹកប៉ិច ធ្វើឲ្យនាងមើលទៅពិតជាស៊ិចស៊ី ទាក់ទាញមិនចាញ់ក្រមុំៗទេ៕ដោយ៖វឌ្ឍនា