នៅថ្ងៃទី២៥ ខែមិថុនា កាលពី៧០ កូរ៉េទាំងពីរផ្ទុះសង្គ្រាមនឹងគ្នា គឺនៅឆ្នាំ១៩៥០កូរ៉េទាំងពីរបានផ្ទុះសង្គ្រាមនិងគ្នា ហើយនៅថ្ងៃនេះ មេដឹកនាំ កូរ៉េខាងជើង គីមជុងអ៊ុន បានបញ្ជាឲ្យដកទាហានចេញពីព្រំដែន បញ្ឈប់រាល់សកម្មភាពឌឺដង ប្រឈមមុខដាក់គ្នា។
ជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយនានារបស់ កូរ៉េខាងជើង ក៏ឈប់ផ្សព្វផ្សាយអត្ថបទ ដែលមានខ្លឹមសារប្រឆាំង ឬរិះគន់កូរ៉េខាងត្បូង ផងដែរ។ ចំណែកបណ្តាញទូរទស្សន៍ KBS របស់កូរ៉េខាងត្បូង ក៏ឈប់ផ្សព្វផ្សាយអត្ថបទរូបភាពប្រឆាំងកូរ៉េខាងជើងផងដែរ ក្រោយពេលមេដឹកនាំ គីម ជុងអ៊ុន ប្រកាសឲ្យដកទាហានបញ្ឈប់រាល់សកម្មភាពរិះគន់ដល់ទីក្រុងសេអ៊ូល។
នៅថ្ងៃទី២៥ខែមិថុនា នេះដែរ សារព័ត៌មានកូរ៉េខាងជើង បានផ្សាយព័ត៌មានពាក់ព័ន្ធនិងសង្គ្រាម ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៥ខែមិថុនា ឆ្នាំ១៩៥០ ប៉ុន្តែមិនបាននិយាយពីកូរ៉េខាងត្បូង នោះឡើយ។ ទាំងនោះជាសកម្មភាពយ៉ាងល្អបំផុតរបស់កូរ៉េទាំងពីរ ដើម្បីឈានដល់ ការតភ្ជាប់កិច្ចពិភាក្សា ជាថ្មីឡើងវិញដើម្បីឆ្ពោះទៅរកសន្តិផាពយ៉ាងពិតប្រាកដ។
រយៈពេល៧០ឆ្នាំ កន្លងមក បើទោះបីមិនមានការផ្ទុះសង្គ្រាមជាទ្រង់ទ្រាយធំប៉ុន្តែ កូរ៉េទាំងពីរមិនទាន់បញ្ចប់សង្គ្រាមនៅឡើយ ដោយគ្រាន់តែបញ្ចប់តាមរយៈកិច្ចព្រមព្រៀងឈប់បាញ់តែប៉ុណ្ណោះ។ ទាំងនោះហើយបានធ្វើឲ្យកូរ៉េខាងជើងខិតខំផលិតអាវុធដើម្បីការពារខ្លួនក្នុងនោះមានទាំងអាវុធបរមាណូ។ កន្លងមកកូរ៉េខាងជើង បានស្នើរដល់កូរ៉េខាងត្បូង និងអាមេរិក ចុះសន្ធិសញ្ញាសន្តិភាព ដើម្បីជាការដោះដូរ ជាមួយការរំសាយកម្មវិធីបរមាណូ ប៉ុន្តែអាមេរិក មិនព្រម ៕ដោយ៖ធី រីណា