ព័ត៌មានទាន់ហេតុការណ៍៖

ស្ថាប័នចំនួនប្រាំបន្ថែមទៀតទទួលបានជំនួយ ពីមូលនិធិទឹកប្រាក់ចំនួន1លានដុល្លាររបស់ក្រុមហ៊ុន Smart Axiata ដើម្បីប្រឆាំង​​វីរុសកូវីដ១៩

ចែករំលែក៖

ភ្នំពេញ ៖ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២០ ស្ថាប័នមួយចំនួនបន្ថែមទៀត ត្រូវបានប្រកាសជាផ្លូវការថា នឹងទទួលបានជំនួយហិរញ្ញវត្ថុពីមូលនិធិទឹកប្រាក់ចំនួន 1 លានដុល្លា ដើម្បីប្រឆាំងវីរុសកូវីដ១៩ របស់ក្រុមហ៊ុន Smart Axiata ដែលរួមមាន អង្គកាង្រ្គោះកុមារ (Save the Children) មូលនិធិលោកខាងលិចជួបខាងកើត (East Meets West Foundation)  អង្គការសម្រាប់ការអប់រំ និងការអភិវឌ្ឍន៍បាយ័ន (Bayon Education and Development) សមាគមសហគ្រិនវ័យក្មេងកម្ពុជា (Young Entrepreneurs Association of Cambodia) និង Impact Hub ភ្នំពេញ

លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖  «ស្របពេលដែលយើងភ្ជាប់ទំនាក់ទំនងរបស់ប្រជាពលរដ្ឋរាប់លាននាក់ជាមួយអិុនធឺណិតរៀងរាល់ថ្ងៃ យើងមានទំនួលខុសត្រូវដ៏ធំធេង ក្នុងការដើរតួនាទីយ៉ាងសំខាន ដើម្បជួយដល់ព្រះរាជាណាចក្រកម្ពុជា និងជួយដល់សហគមន៍​និងវិស័យនានា ឱ្យងើបឡើងវិញផលប៉ះពាល់យ៉ាងខ្លាំងពីវីរុសកូវីដ១៩»

លោក ថូម៉ាស បានបន្ថែមទៀតថា៖ «ស្ថាប័នមួយក្រុមនេះត្រូវបានជ្រើសរើស បន្ទាប់ពីការអំពាវនាវស្វែងរកជំនួយសម្រាប់ជួយដល់សហគមន៍តាមជនបទ  ដែលខ្វះសមត្ថភាពពេញលេញក្នុងការប្រើប្រាស់កម្មវិធីអប់រំតាមអិុធឺណិត ដែលផ្ដួចផ្ដើមឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជំនួយគាំទ្រសម្រាប់សហគមន៍អាជីវកម្មទើបបង្កើតថ្មី  សហគ្រាសធុនតូច និងមធ្យម (MSMEs)ដែលទទួលរងផលប៉ះពាល់ពីវិបត្តិនេះផងដែរ។»

ស្របតាមរចនាសម្ព័ន្ធនៃអភិបាលកិច្ចដ៏រឹងមាំនៃមូលនិធិនេះ ការស្នើសំុពីក្រុមបន្ទាប់ទាំងអស់នេះត្រូវបានពិនិត្យយ៉ាងហ្មត់ចត់ដោយគណៈកម្មាការផ្ទៃក្នុងមុនពេលបញ្ជូនទៅគណៈកម្មាការវាយតម្លៃរួម ដែលមាន ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និងអ្នកតំណាងឯករាជ្យកម្ពុជាចំនួន ២ រូប។  គម្រោងទាំងអស់ ដែលត្រូវបានអនុម័តដោយ                 គណៈកម្មាការ និងដៃគូវាយតម្លៃ​ផ្ដោតលើសកម្មភាពរួមមាន៖

1. កម្មវិធីសិក្សាតាមប្រព័ន្ធអីុនធឺណិតដែលផ្ដល់ជំនួយណែនាំសម្រាប់សិស្សសាលានៅតាមសហគមន៍ដាច់ស្រយាលចំនួន ១៥ សហគមន៍ ក្នុងខេត្តកំពង់ចាម ដោយអង្គការសង្គ្រោះកុមារ (Save the Children)
2. កម្មវិធីយល់ដឹងអំពីអនាម័យផ្ទាល់ខ្លួន ែលផ្ដល់ធុងទឹកលាងដៃចល័ត នៅតាមខេត្ចំនួន ៥ ដោយ មូលនិធិលោកខាងលិចជួបខាងកើត (East Meets West Foundation)
3. វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈតាមប្រព័ន្ធអីុនធឺណិត សម្រាប់សិស្សដែលងាយរងគ្រោះ ហើយបោះបង់ការសិក្សាក្នុងខេត្តសៀមរាបដោយអង្គការសម្រាប់ការអប់រំ និងការអភិវឌ្ឍន៍បាយ័ន (BayonEducation and Development)
4. កម្មវិធីបណ្ដុះបណ្ដាលផ្នែកហិរញ្ញវត្ថុសម្រាប់  សហគ្រាសខ្នាតតូចនិងមធ្យម ដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (Young Entrepreneurs Association of Cambodia) និង
5. កម្មវិធីបណ្ដុះបណ្ដាលអាជីវកម្មទើបបង្កើតថ្មីតាមអនឡាញ ដោយImpact Hub ភ្នំពេញ។

មូលនិធិរបស់ក្រុមហ៊ុន Smart ដែលបើកទទួលពាក្យសុំពីស្ថាប័ននានាកាលពីខែមេសា គឺជាទឹកប្រាក់លើសពីការប្តេជ្ញាក្នុងការបរិច្ចាគប្រាក់ចំណូលប្រចាំឆ្នាំទៅក្នុងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដែលមានច្រើនជាង ១​ ភាគរយនៃប្រាក់ចំណូលដុលរបស់ខ្លួន។ មូលនិធិជំនួយដើម្បីប្រឆាំងវីរុសកូវីដ១៩ របស់ក្រុមហ៊ុន Smart នៅបន្តទទួលពាក្យស្នើសុំដែលស្របនងវិស័យអាទិភាពរបស់មូលនិធិនេះ ដូចជានៅក្នុង វិស័យព័ត៍មានទំនាក់ទំនង និងបច្ចេកវិទ្យាសម្រាប់ការអប់រំ ការស្ថិតនៅឆ្ងាយពីគ្នា ការគ្រប់គ្រងវិបត្តិនិង អនាម័យផ្ទាល់ខ្លួន អាចដាក់ស្នើតាមអិុនធឺណិត បាន តាមរយៈ៖https://bit.ly/3aQsrJV

លោក ថូម៉ាស (Thomas) បានបន្ថែមទៀតថា៖ «គិតត្រឹមថ្ងៃនេះជំនួយមូលនិធិច្រើនជាងពាក់កណ្តាលត្រូវបានប្តេជ្ញាចិត្តដល់គម្រោងចំនួន ៩ គម្រោង ដើម្បីជួយដល់ប្រទេសកម្ពុជាទប់ទល់នឹងផលប៉ះពាល់ពីវីរុសកូវីដ ១៩ ។ យើងសង្ឃឹមថានឹងអាចស្វែងរកគម្រោងបន្ថែមទៀត ដែលមានឥទ្ធិពលខ្លាំង ហើយឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ប្រទេសកម្ពុជា ទោះបីជាយើងបានសង្កេតឃើញថាមានការថយចុះនៃការឆ្លងវីរុសកូវីដ ១៩ នៅទីនេះក៏ដោយគ្មានណាម្នាក់ដឹងទេ ថាពេលណា ទើបវិបត្តិនេះនឹងបញ្ចប់នោះទេប៉ុន្តែយើងអាចជួយកសាងសេដ្ឋកិច្ចរបស់យើងឡើងវិញ និងឆ្លងកាត់វិបត្តិនេះទាំងអស់គ្នា។»

សម្រាប់ព័ត៌មាន បន្ថែម អំពីមូលនិធិទឹកប្រាក់ចំនួន 1 លានដុល្លា ដើម្បីប្រឆាំងវីរុសកូវិដ ១៩ របស់ក្រុមហ៊ុន Smart Axiata,  សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ «Smart​​ for Cambodia»  តាមរយៈwww.facebook.com/SmartForCambodia  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។​ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន លាននាក់ ស្ថិតក្រោមស្លាកសញ្ញា Smart Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា Axiata Group Berhad ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ 4G LTE ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ 5G ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។ Smart បាន​នឹង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំង​ព្រះរាជា​ណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានារួមមាន៖ សេវា​ SmartLuy សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និង ធ្វើអោយជីវិតកាន់តែប្រសើរឡើង។

Smart ជីវិត​រស់​រវើក!

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហាវិថីព្រះមនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

​​​​​​

សម្រាប់ព័ត៌មាន​បន្ថែម​ សូមទាក់ទង

លោក គាំ ទីវា

ទូរស័ព្ទ+855 10 202 271

អុីម៉ែល៖koam.tivea@smart.com.kh


ចែករំលែក៖