ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន៖ មន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ នឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត

ចែករំលែក៖

ភ្នំពេញ៖ អំពេីបាប​ នឹងទទួលផលកម្មធ្ងន់ធ្ងរពីកណ្តាប់ដៃនាយករដ្ឋមន្រ្តីនៃកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ដោយសម្តេចថ្លែងថា៖ មន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ នឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត ។
សូមបញ្ជាក់ថា៖ នៅព្រឹកមិញថ្ងៃទី ៣ ខែកក្កដា ២០២០ ក្នុងពេលចាប់ផ្តើមបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា ចំពោះមន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋហើយរិះរកកលល្បិចនិងវិធីផ្សេងៗធ្វើបាបប្រជាពលរដ្ឋវិញដើម្បីខ្លួនបានកាន់កាប់ដីធ្លីស្របច្បាប់គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្សតែម្តង។ ចំពោះប្លង់រឹងដែលបានធ្វេីដោយអំពេីឃុបឃិតទុច្ចរិតគឺ នឹងរំលាយចោលវិញ។
ដូចសាធារណះជនបានឃើញស្រាប់កាលពីពេលថ្មីៗនេះ សម្តេចតេជោ បានដកគ្រវែងចោល អភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបងជាគំរូស្រាប់ ហើយសំណុំរឿងនោះមិនទាន់ចប់នៅឡើយទេ តើអ្នកណាខ្លះដែលជាប់ពាក់ព័ន្ធនឹងរឿងមិនប្រក្រតីនោះ?
ពាក់ព័ន្ធករណីខាងលើនេះ ប្រជាពលរដ្ឋក៏រងចាំអ៊ុតមើលផងដែរ ថាតើលោកផ្កាយ២ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ អាចនឹងមានវាសនា ដូចចៅហ្វាយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឬទេ បើជននេះរំលោភយកដីប្រជាពលរដ្ឋ ដីរដ្ឋ ជាច្រើន ហើយយកកម្លាំងយោធា ទៅកាងដីនេះជាដើមនោះ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង៕

ដោយ៖សុខ ខេមរា


ចែករំលែក៖