ព័ត៌មានទាន់ហេតុការណ៍៖

តោះ តោះ! ពលរដ្ឋគ្រប់រូបគួរតែស្វែងយល់ អំពីទង្វើ​ខុស​ច្បាប់​ ដែលគ្រប់​គ្នា​តែង​ធ្វើ​រាល់​ថ្ងៃ​ ដោយមិនដឹងខ្លួន

ចែករំលែក៖

ចែករំលែកព័ត៌មាន៖ វាជាការពិតណាស់ ដែលមនុស្សគ្រប់គ្នាតែងតែធ្វើទង្វើ​ខុស​ច្បាប់​ ដែលគ្រប់​គ្នា​តែង​ធ្វើ​រាល់​ថ្ងៃ​ ដោយមិនដឹងខ្លួន ។ ហើយទង្វើមួយ​ចំនួន​​ដែលយើងមិន​ដឹង​អំពី​ច្បាប់​នោះ​ទេ វាអាច​ត្រូវ​ជាប់​ខ្នោះ​ដោយ​សារ​ទង្វើ​របស់​ខ្លួន​ឡើយ។ នេះបើតាមវិបសាយ​ Bright Side ដែលបានចេញផ្សាយថ្មីៗនេះ ។

វិបសាយ​ Bright Side បានបញ្ជាក់ថា ទង្វើ​ខុស​ច្បាប់​​​​ចំនួន​ ៧ នោះមានដូច​ខាង​ក្រោម ៖

១. ដោន​ឡូដ​​របស់​ Free ពី​អ៊ីនធឺណិត​៖ ប្រសិន​បើ​អ្នក​បាន​​ដោនឡូដ​ខ្សែ​ភាពយន្ត​ ឬ អ្វី​មួយ​ពី​អ៊ីនធឺណិត អ្នក​បាន​ល្មើស​ច្បាប់​ហើយ។ ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ព្រោះ​អ្នក​មិន​អាច​ទស្សនា​ភាពយន្ត​ដោយ​មិន​​​បង់​លុយ​ឲ្យ​ម្ចាស់​ភាពយន្ត​បាន​នោះ​ទេ។

២. ​ប្រើ​ Wi-Fi ​អ្នក​ដទៃ​​​​៖ ការ​ប្រើ​ប្រាស់​ Wi-Fi ​​អ្នក​ដទៃ​នៅ​តាម​ទី​​សាធារណ​ (ករណី​ដែល​សាមី​ខ្លួន​មិន​បាន​ដាក់​លេខ​សម្ងាត់)​ ជា​អំពើ​ខុស​ច្បាប់​ ព្រោះ​មាន​ន័យ​ថា​​ម្ចាស់​ Wi-Fi បាន​ទិញ​សេវាកម្ម​នេះ ហើយ​អ្នក​បែរ​ជា​ប្រើ​ដោយ​​មិន​បាន​បង់​លុយ។

៣. លក់​​អីវ៉ាន់​តាម​​អនឡាញ​ដោយ​មិន​បាន​ប្រកាស​ចំណូល​
មនុស្ស​​មួយ​ចំនួន​ច្បាស់​ជា​ធ្លាប់​លក់​អីវ៉ាន់​តាម​អនឡាញ​ ប៉ុន្តែ​​មាន​មិន​ច្រើន​នាក់​ទេ​ដែល​ធ្លាប់​ប្រកាស​ពន្ធ​ដល់​​ភ្នាក់ងារ​ពន្ធដារ​នោះ។

៤. ប្រើ​ឈ្មោះ​ក្លែង​ក្លាយ​លើ​អ៊ីនធឺណិត​៖ មនុស្ស​ជា​ច្រើន​មាន​ទម្លាប់​ប្រើ​ឈ្មោះ​ក្លែង​ក្លាយ​លើ​អ៊ីនធឺណិត​ ជា​ទង្វើ​ដែល​​ផ្ទុយ​នឹង​ច្បាប់​ទាំង​ស្រុង។ ប្រើ​ប្រាស់​ឈ្មោះ​ក្លែងក្លាយ​អាច​នាំ​ឲ្យ​អ្នក​ត្រូវ​សម្រាន្ត​ក្នុង​គុក​បាន។

៥. ចុច​ទូរសព្ទ​ពេល​កំពុង​បើកបរ៖ ជា​​ទង្វើ​ដែល​ខុស​ច្បាប់​ប្រសិន​បើ​អ្នក​ចុច​ទូរសព្ទ​ពេល​កំពុង​បើកបរ​ ដោយ​សារ​វា​បង្ក​ជា​គ្រោះ​ថ្នាក់​ជា​ច្រើន​ករណី។ ទោះ​បី​ជា​អ្នក​​មាន​បទ​ពិសោធន៍​បើកបរ​រាប់​ឆ្នាំ​ក៏​មិន​គួរ​ធ្វើ​រឿង​នេះ​ដែរ។

៦. ចែក​រំលែក​លេខ​កូដ​៖ មនុស្ស​មួយ​ចំនួន​តែង​ចែក​រំលែក​លេខ​សម្ងាត់​នៃ​សេវាកម្ម​មួយ​ដែល​គិត​ថ្លៃ​ប្រចាំ​ខែ​ ជា​មួយ​មិត្តភក្ដិ​ ឬ​​គ្រួសារ។ វា​ជា​ទង្វើ​ល្មើស​ច្បាប់​ដែល​មនុស្ស​មិន​អាច​​ឈប់​ប្រព្រឹត្ត​បាន។
​​​​
៧. ប្រើ​​បណ្ដាញ​សង្គម​ទាំង​មិន​ទាន់​គ្រប់​អាយុ៖ ជា​ទូទៅ​ប្រសិន​បើ​អ្នក​មាន​អាយុ​ក្រោម​ ១៣ ឆ្នាំ​មិន​អាច​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បាន​ឡើយ។

ដោយឡែកមាន​បណ្ដាញ​សង្គម​ខ្លះ​តម្រូវ​ឲ្យ​មាន​អាយុ​ច្រើន​ជាង​នេះ​ ដូច​ជា​៖ WhatsApp តម្រូវ​ឲ្យ​មាន​អាយុ​ ១៦ ឆ្នាំ​ទើប​ប្រើ​បាន​ដោយ​ស្រប​ច្បាប់៕ដោយ៖ស តារា


ចែករំលែក៖