ប្រទេសថៃ៖ Chompoo Araya ដែលគេស្គាល់គ្រប់គ្នាថាជាតារាសម្ដែងស្រីជួរមុខប្រចាំប្រទេសថៃ ត្រូវបានមហាជនជាច្រើនដឹងថា តារារូបនេះចូលចិត្តប្រើប្រាស់សម្ភារម៉ាកល្បីៗ ដែលមានតម្លៃថ្លៃផងដែរ ។ មិនតែប៉ុណ្ណោះនាងមានស្វាមី ថែមទាំងមានកូនភ្លោះប្រុសពីរនាក់ទៀតផង។
ជាក់ស្តែង បន្ទាប់ពីមានកូនភ្លោះរួចមក នាងChompoo កាន់តែទទួលបានក្ដីសុខ សុភមង្គលកាន់តែខ្លាំងឡើង។ ជាពិសេស នាងពិតជាសំណាង ដែលមានកូនប្រុសមានមុខមាត់គួរឲ្យក្នាញ់ ហើយថែមទាំងមានស្វាមីចេះយល់ចិត្តថ្នាក់ថ្នមនាងស្ទើរតែគ្រប់ពេល។ បើទោះបី មួយរយៈចុងក្រោយនេះ នាងមិនសូវបង្ហាញរូបភាពផ្អែមល្ហែមជាមួយស្វាមី ដូចស្វាមីភរិយាគូដទៃក៏ពិតមែន តែពេលបង្ហាញរូបភាពគ្រួសារម្ដងៗ ធ្វើឲ្យហ្វេនច្រណែនគ្រប់គ្នា ។
គួរបញ្ជាក់ថា កាលពីថ្មីៗនេះ នាងChompoo បាននាំកូនៗជាមួយស្វាមីទៅធ្វើបុណ្យនៅវត្តយ៉ាងជ្រះថ្លា។ ហើយអ្វីដែលយើងសង្កេតឃើញក្នុងរូបភាពដែលតារាស្រីរូបនេះ បានបង្ហោះលើបណ្ដាញសង្គម ឃើញថានាងពិតជាមានក្ដីសុខពេញទំហឹង ពេលបានទៅធ្វើបុណ្យជុំគ្រួសារបែបនេះ។ ដោយរូបនាងបានស្លៀកសម្លៀកបំពាក់យ៉ាងរម្យទម្យ សុភាពរាបសា លាយឡំជាមួយស្តាយ៍បែបហ្វេសស៊ិន មើលទៅជាពិតជាស្រស់ស្អាតខ្លាំងមែនទែន ៕ដោយ៖ស តារា