ខេត្តព្រះសីហនុ៖ក្មេងស្រីអាយុជាងមួយខួបម្នាក់បានធ្លាក់ពីលើផែលង់ទឹកសមុទ្រស្លាប់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីម៉ោងជាង៥ល្ងាច ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។ ក្មេងរងគ្រោះ( សាកសព) ឈ្មោះ អាន ភួង ភេទស្រី អាយុ ១៥ខែ មានឪពុកឈ្មោះ កាក់ អាន អាយុ២៨ឆ្នាំ មុខរបរនេសាទ ម្តាយឈ្មោះ ភន ភុំ អាយុ ៣៣ឆ្នាំ មុខរបរមេផ្ទះ។ សមត្ថកិច្ចប្រាប់ថា គ្រោះថ្នាក់នេះ កើតឡើងពេលក្មេងស្រីរងគ្រោះដើរឡើងទៅលើផែមិនមានមនុស្សចាស់នៅជិត បណ្តាលអោយក្មេងស្រីរងគ្រោះធ្លាក់ទឹក ហើយភ្លាមៗមានការជួយសង្គ្រោះពីគ្រូពេទ្យដែរ ប៉ុន្តែមិនអាចជួយបាន ៕ឆ្លាម សមុទ្រ