ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ហាងប្រកែក ភ្ញៀវចោទប្រកាន់ថានារីម៉ាស្សាលួចដូរលុយក្លែងក្លាយ៤០០ដុល្លារ ផ្អើលដល់សមត្ថកិច្ចនិងអ្នកកាសែតខ្លាចខ្មាសគេគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់មានវ័យប្រហែលជា៣០ឆ្នាំ ដែលមានអាការស្រវឹងផងនោះបានចូលទៅក្នុងហាងម៉ាស្សាមួយកន្លែងដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២៥៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក លុះមួយសន្ទុះក្រោយមកស្រាប់តែចេញមកវិញស្រែកផ្អើលឆោឡោចោទប្រកាន់នារីម៉ាស្សាក្នុងហាងនោះថាបានលួចបន្លំដូរលុយដូរលុយសុទ្ធរបស់គាត់ដោយយកលុយដុល្លារខ្មោចចំនួន៤០០ដុល្លារសហរដ្ឋអាមេរិកមកដាក់ជំនួសឱ្យវិញ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលទាំងសមត្ថកិច្ចមូលដ្ឋាននិងអ្នកសារព័ត៌មានចុះមកដល់ទីតាំងភ្លាមៗកាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២០។

     ក្រោយពេលទទួលបានព័ត៌មាននេះភ្លាមៗ​ សមត្ថកិច្ចបានចុះទៅដល់ទីតាំងហាងម៉ាស្សារួមទាំងអ្នកសារព័ត៌មាន ផងដែរ។  ពេលឃើញដូច្នេះប្រហែលជាមានការខ្មាសអៀនហើយទើបបុរសដែលចូលទៅម៉ាស្សាក្នុងហាងខាងលើបានជិះម៉ូតូចេញពីកន្លែងកើតហេតុដោយមិនបានទៅដាក់ពាក្យបណ្តឹងទេ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ម្ចាស់ហាងយីហោ “ម៉ាស្សា កោសជប់ ១២.០០០៛”  បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ដែលមានវ័យប្រហែលជា៣០ឆ្នាំខាងលើបានជិះម៉ូតូម៉ាក icon ចូលមកម៉ាស្សារួចរាល់ហើយ បង់ថ្លៃសេវាចំនួន ១២.០០០៛ រួចហើយបានជិះចេញទៅបាត់ បានមួយសន្ទុះស្រាប់តែនាំបក្ខពួកប្រមាណ៣នាក់ ជិះម៉ូតូត្រលប់មកហាងម៉ាស្សាម្តងទៀតដោយបានចោទប្រកាន់ថា នារីម៉ាស្សាបានលួចដូរលុយខ្មោចចំនួន៤០០ដុល្លា។ ប្រភពដដែលបានបន្តទៀតថា ភ្លាមនោះក៏មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងរហូត សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុផងដែរ ប៉ុន្តែបុរសនោះបាននាំគ្នាជិះម៉ូតូចេញទៅបាត់ទៅ។

    ទោះជាយ៉ាងណាសមត្ថកិច្ចបានណែនាំម្ចាស់ហាងខាងលើ ធ្វើយ៉ាងណាត្រូវតែរកស៉ីដោយសុចរិត។  រីឯបុរសខាងលើបានជិះម៉ូតូចេញពីកន្លែងកើតហេតុដោយសារតែឃើញអ្នកសារព័ត៌មាន បើនៅគឺគាត់ខ្លាចគេចុះដំណឹងផ្សព្វផ្សាយទៅនាំតែទទួលភាពអាម៉ាស់ប៉ុណ្ណោះ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖