ប្រធានក្លឹប Barcelona បាននិយាយថា កីឡាករ Lionel Messi នឹងបញ្ចប់ការងារ និងបាល់ទាត់របស់គាត់នៅបាសេឡូណា។ លោក Josep Maria Bartomeu បានច្រានចោលរបាយការណ៍ដែលកីឡាករអន្តរជាតិអាហ្សង់ទីនវ័យ៣៣ឆ្នាំរូបនេះមិនមានបំណងបន្តកុងត្រាថ្មីនៅពេលដែលផុតកំណត់នៅឆ្នាំ២០២១ ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃអង្គារនេះ។
លោក Bartomeu បានប្រាប់បណ្តាញសារព័ត៌មានអេស្ប៉ាញ Movistar ថា “យើងកំពុងចរចាជាមួយកីឡាករជាច្រើនប៉ុន្តែ Messi បានពន្យល់យើងថាគាត់ចង់ស្នាក់នៅបន្តទៀត។ ដូច្នេះយើងរីករាយជាមួយគាត់យូរជាងនេះទៅទៀត។
លោក Bartomeu បាននិយាយបន្ទាប់ពីក្រុមរបស់Barcelona
ឈ្នះ ៤-១ ទៅលើក្រុម Villarrealនៃពាន La Liga កាលពីយប់ថ្ងៃអាទិត្យដែលបានធ្វើឱ្យពួកគេចាញ់ក្រុម Real Madrid តែ៤ពិន្ទុ។ លោកបានរិះគន់ក្រុម Real Madrid ថា “ខ្ញុំបានឃើញការប្រកួតជាមួយក្រុម Bilbao ហើយទោះបីខ្ញុំមិនចង់និយាយក៏ដោយខ្ញុំនឹងនិយាយម្តងទៀតថា ប្រព័ន្ធ VAR មិនត្រូវបានប្រើដូចដែលវាគួរតែមាននោះទេ” ។
ចាប់តាំងពីរដូវកាលបានវិលត្រឡប់ក្រោយវិបត្តិ Covid-19 វាមិនមានភាពស្មើគ្នាទេដែលត្រូវបានឆ្លុះបញ្ចាំងនៅក្នុងលទ្ធផលហើយវាមើលទៅដូចជាវាតែងតែពេញចិត្តនឹងក្រុមដដែល។
ជាការឆ្លើយតបលោក Zinedine Zidane គ្រូបង្វឹករបស់ Real Madrid បាននិយាយថា គាត់នឿយហត់នឹងការរិះគន់របស់ក្រុមលោក ដោយរាល់ការឈ្នះគេតែងតែថាក្រុមលោកមានអាជ្ញាកណ្តាលកាន់ជើង ៕ដោយ៖ភារៈ