ព័ត៌មានទាន់ហេតុការណ៍៖

ខួប​ទី​៦ឆ្នាំ​ នៃ​ព្រះ​រាជ​ពិធី​ដង្ហែ​ និង​តម្កល់​ព្រះ​បរម​អដ្ឋិ​ ព្រះ​ករុណា​ ព្រះ​បាទ​ សម្ដេច​ព្រះ​ នរោត្តម​ សីហនុ​ ព្រះ​បរម​រតន​កោដ្ឋ​ តម្កល់​ក្នុង​ព្រះ​ចេតិយ​គន្ធបុប្ផា​​បរិវេណ​ព្រះឧបោសថរតនារាម​ព្រះ​កែវ​មរកត​

ចែករំលែក៖

ភ្នំពេញ៖ ខួប​ទី​៦ឆ្នាំ​ នៃ​ព្រះ​រាជ​ពិធី​ដង្ហែ​ និង​តម្កល់​ព្រះ​បរម​អដ្ឋិ​ ព្រះ​ករុណា​ ព្រះ​បាទ​ សម្ដេច​ព្រះ​ នរោត្តម​ សីហនុ​ ព្រះ​មហាវីរ​ក្សត្រ​ ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ ជា​ទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ដែល​ដង្ហែ​ចេញ​ពី​ព្រះ​មហា​បញ្ចាក្នុង​ព្រះ​ទី​នាំងមហា​មន្ទីរ​ តម្កល់​ក្នុង​ព្រះ​ចេតិយ​គន្ធបុប្ផា​​បរិវេណ​ព្រះឧបោសថរតនារាម​ព្រះ​កែវ​មរកត​

ព្រះរាជ​កម្មវិធី​ថ្ងៃ​ទី​១​ នៃ​ព្រះ​រាជ​ពិធី​ដង្ហែ​ និង​តម្កល់​ព្រះ​បរម​អដ្ឋិ​ ព្រះ​ករុណា​ ព្រះ​បាទ​ សម្ដេច​ព្រះ​នរោត្តម​ សីហនុ​ព្រះ​មហា​វីរក្សត្រ​​ ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​
ពេល​រសៀល​
ម៉ោង​១៧និង០០​ ព្រះរាជ​ពិធី​បួងសួង​នៅ​មណ្ឌល​ព្រះ​បរម​រូប​ ព្រះ​ករុណា​ ព្រះ​បរម​រតន​កោដ្ឋ​ នៅ​មុខ​ព្រះ​រាជ​ដំណាក់​គន្ធបុប្ផា​
-​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើត្បូង​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ និង​សម្ដេច​ព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ស្ដេច​យាង​ដល់​មណ្ឌល​ព្រះ​បរម​រូប​
-ស្ដេច​យាង​ថ្វាយ​គ្រឿង​សក្ការៈបូជា​ (​ភ្លេង​ពិណពាទ្យ​)
-សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃរាជា​ធិបតី​ សម្ដេច​ព្រះ​អភិសិរី​សុគន្ធា​មហា​សង្ឃ​រាជា​ធិបតី​ សម្ដេច​ព្រះ​សង្ឃ​ និង​មន្រ្តី​សង្ឃ(​ទាំង​ពីរគណ:)៩​អង្គ​ ថ្វាយ​ព្រះ​ពុទ្ធ​ជ័យ​មង្គល​
-ថ្វាយ​-ប្រគេន​ទេយ្យទាន​ និង​ចតុ​ប្បច្ច័យ​
-បត្តិ​ទាន​គាថា​ (​ចប់​កម្មវិធី​)​
ម៉ោង​១៨និង០០​ ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​បរិត្ត​ និង​ថ្វាយ​ព្រះ​ធម៌​ទេសនា​ នៅ​ព្រះ​ទី​នាំង​មហា​មន្ទីរ​
-​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ និង​សម្ដេច​ព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ស្ដេច​គង់​ប្រថាប់​លើ​ព្រះ​ទី​នាំង​មហា​មន្ទីរ​
-ស្ដេច​យាង​ថ្វាយ​គ្រឿង​សក្ការៈ​បូជា​(​ភ្លេង​ពិណពាទ្យ​)
-​នមស្សការ​ ព្រះ​រតនត្រ័យ​ សមាទានសីល​
-អារាធនា​ សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃរាជាធិបតី​ និង​សម្ដេច​ព្រះ​អភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី​ សម្ដេច​ព្រះ​សង្ឃ​ ព្រះ​រាជា​គណ:​និង​មន្ត្រី​សង្ឃ​(​ទាំង​ពីរ​គណ:​)​២២អង្គ​ថ្វាយ​ព្រះ​បរិត្ត
-​ថ្វាយ​-ប្រគេន​ទេយ្យទាន​ និង​ចតុ​ប្បច្ច័យ​
ម៉ោង​១៨និង៣០​ និមន្ត​ព្រះ​ធម្មកថិក​ ១អង្គ​ (​គណ:ធម្មយុត្តិកនិកាយ​)​ ទេសនា​ព្រះ​ធម្មគោរព​ សព្វី៤អង្គ​
-​ប្រគេន​ទេយ្យទាន​
-បត្តិទាន​គាថា​
ម៉ោង​១៩និង៣០​ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ និង​សម្ដេច​ព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ស្ដេច​យាង​ថ្វាយ​បង្គំ​ និង​សំណេះសំណាល​ ព្រះ​សង្ឃ​ និង​ប្រជា​ពលរដ្ឋ​ចំនួន​ ១៥០០០​អង្គ​/រូប​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​។
ពេល​យប់ម៉ោង​២១​និង១៥​នាទី ព្រះ​រាជ​ពិធី​យាង​ ព្រះ​បរម​អដ្ឋិ​ ព្រះ​ករុណា​ ព្រះ​បរម​រតន​កោដ្ឋ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ចុះ​ពី​ព្រះ​មហា​បញ្ចា​ក្នុង​ព្រះ​ទី​នាំង​មហាមន្ទីរ​ ទៅ​តម្កល់​លើ​ព្រះ​បល្ល័ង្ក​ នៅ​មុខ​ព្រះ​មហា​ស្វេត​ឆ័ត្រ​
-​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ និង​សម្ដេច​ព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ស្ដេច​យាង​ដល់ព្រះ​ទី​នាំង​មហា​មន្ទីរ​
-ស្ដេច​យាង​ថ្វាយ​គ្រឿង​សក្ការៈ​បូជា​(​ភ្លេង​ពិណពាទ្យ​)
-បារគូថ្វាយ​ជ័យ​ ព្រះ​បរម​អដ្ឋិ​ ព្រះ​ករុណា​ ព្រះ​បរម​រតន​កោដ្ឋ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​
-អារាធនា​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃរាជា​ធិបតី​ និង​សម្ដេច​ព្រះ​អភិសិរីសុគន្ធា​សង្ឃរា​ជា​ធិបតី​ សម្ដេច​ព្រះ​សង្ឃ​ ព្រះ​រាជា​គណ:​ និង​មន្ត្រី​សង្ឃ​ (​ទាំងពីរ​គណៈ)​ ៩០អង្គ​ ថ្វាយ​ព្រះសត្តប្បករណ៍
​-​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ស្ដេច​យាង​ព្រះ​កោដ្ឋ​ ព្រះ​បរម​អដ្ឋិ​ (​ ព្រះ​កោដ្ឋ​ទី១​ )​យាង​ចុះ​ពី​ព្រះ​មហា​បញ្ចា​
-ព្រះ​រាជ​ទាន​ សម្ដេច​ព្រះ​រាជ​បុត្រា​ពីរ​ព្រះ​អង្គ​ យាង​ព្រះ​កោដ្ឋ​ទី២​ និង​ព្រះ​កោដ្ឋ​ទី​៣​ ចុះ​ពី​ព្រះ​មហា​បញ្ចា​
-ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ស្ដេច​យាង​ ព្រះ​កោដ្ឋ​ ព្រះ​បរម​អដ្ឋិ​ យាង​ចេញ​ពី​ព្រះ​ទី​នាំង​មហា​មន្ទីរ​ ដង្ហែ​ទៅ​តម្កល់​នៅ​លើក​បល្ល័ង្ក​ នៅ​មុខ​ព្រះ​មហា​ស្វេតឆ្ឆ័ត្រ​(​បារគូថ្វាយស័ង្ខ​)​(​ភ្លេងក្លងឆ្នៈ​និង​ភ្លេង​ពិណពាទ្យ​)​
-អារាធនា​​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃរាជា​ធិបតី​ និង​សម្ដេច​ព្រះ​អភិសិរីសុគន្ធា​សង្ឃរា​ជា​ធិបតី​ សម្ដេច​ព្រះ​សង្ឃ​ ព្រះ​រាជា​គណ:​ និង​មន្ត្រី​សង្ឃ​ (​ទាំងពីរ​គណៈ)​ ៩០អង្គ​ ថ្វាយ​ព្រះសត្តប្បករណ៍
-ថ្វាយ​-ប្រគេន​ទេយ្យទាន​ និង​ចតុ​ប្បច្ច័យ​
-បត្តិ​ទាន​គាថា
-ព្រះ​រាជា​គណ:​ មន្រ្តី​សង្ឃទាំង​ពីរ​គណ:​ ១៦អង្គ​ ស្វាធ្យា​ព្រះ​អភិធម្ម​ បែប​ស្មូត​រហូត​ទល់​ភ្លឺ​
-គ្រឿង​ទ្រង់​
ក្សត្រី​ :​ ព្រះ​ពស្រ្តស​ ព្រះ​ភូសាស​ ព្រះ​សុភាក់ស​ ព្រះ​សុពណ៌ស​ ព្រះ​សុ​ពណ៌​បាទ​ស​
ក្សត្រា​:​ ព្រះ​ពស្រ្តស​ ព្រះ​ភូសាស​ ប៉ានព្រះ​ហស្ត​ខ្មៅ​ ព្រះ​សុ​ពណ៌​សោសបាទស៕

ដោយ៖សិលា

 


ចែករំលែក៖