ភ្នំពេញ៖ ខួបទី៦ឆ្នាំ នៃព្រះរាជពិធីដង្ហែ និងតម្កល់ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលដង្ហែចេញពីព្រះមហាបញ្ចាក្នុងព្រះទីនាំងមហាមន្ទីរ តម្កល់ក្នុងព្រះចេតិយគន្ធបុប្ផាបរិវេណព្រះឧបោសថរតនារាមព្រះកែវមរកត
ព្រះរាជកម្មវិធីថ្ងៃទី១ នៃព្រះរាជពិធីដង្ហែ និងតម្កល់ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ពេលរសៀល
ម៉ោង១៧និង០០ ព្រះរាជពិធីបួងសួងនៅមណ្ឌលព្រះបរមរូប ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅមុខព្រះរាជដំណាក់គន្ធបុប្ផា
-ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងដល់មណ្ឌលព្រះបរមរូប
-ស្ដេចយាងថ្វាយគ្រឿងសក្ការៈបូជា (ភ្លេងពិណពាទ្យ)
-សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី សម្ដេចព្រះសង្ឃ និងមន្រ្តីសង្ឃ(ទាំងពីរគណ:)៩អង្គ ថ្វាយព្រះពុទ្ធជ័យមង្គល
-ថ្វាយ-ប្រគេនទេយ្យទាន និងចតុប្បច្ច័យ
-បត្តិទានគាថា (ចប់កម្មវិធី)
ម៉ោង១៨និង០០ ព្រះរាជពិធីថ្វាយព្រះបរិត្ត និងថ្វាយព្រះធម៌ទេសនា នៅព្រះទីនាំងមហាមន្ទីរ
-ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចគង់ប្រថាប់លើព្រះទីនាំងមហាមន្ទីរ
-ស្ដេចយាងថ្វាយគ្រឿងសក្ការៈបូជា(ភ្លេងពិណពាទ្យ)
-នមស្សការ ព្រះរតនត្រ័យ សមាទានសីល
-អារាធនា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី និងសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី សម្ដេចព្រះសង្ឃ ព្រះរាជាគណ:និងមន្ត្រីសង្ឃ(ទាំងពីរគណ:)២២អង្គថ្វាយព្រះបរិត្ត
-ថ្វាយ-ប្រគេនទេយ្យទាន និងចតុប្បច្ច័យ
ម៉ោង១៨និង៣០ និមន្តព្រះធម្មកថិក ១អង្គ (គណ:ធម្មយុត្តិកនិកាយ) ទេសនាព្រះធម្មគោរព សព្វី៤អង្គ
-ប្រគេនទេយ្យទាន
-បត្តិទានគាថា
ម៉ោង១៩និង៣០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងថ្វាយបង្គំ និងសំណេះសំណាល ព្រះសង្ឃ និងប្រជាពលរដ្ឋចំនួន ១៥០០០អង្គ/រូបនៅមុខព្រះបរមរាជវាំង។
ពេលយប់ម៉ោង២១និង១៥នាទី ព្រះរាជពិធីយាង ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចុះពីព្រះមហាបញ្ចាក្នុងព្រះទីនាំងមហាមន្ទីរ ទៅតម្កល់លើព្រះបល្ល័ង្ក នៅមុខព្រះមហាស្វេតឆ័ត្រ
-ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងដល់ព្រះទីនាំងមហាមន្ទីរ
-ស្ដេចយាងថ្វាយគ្រឿងសក្ការៈបូជា(ភ្លេងពិណពាទ្យ)
-បារគូថ្វាយជ័យ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
-អារាធនាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី និងសម្ដេចព្រះអភិសិរីសុគន្ធាសង្ឃរាជាធិបតី សម្ដេចព្រះសង្ឃ ព្រះរាជាគណ: និងមន្ត្រីសង្ឃ (ទាំងពីរគណៈ) ៩០អង្គ ថ្វាយព្រះសត្តប្បករណ៍
-ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងព្រះកោដ្ឋ ព្រះបរមអដ្ឋិ ( ព្រះកោដ្ឋទី១ )យាងចុះពីព្រះមហាបញ្ចា
-ព្រះរាជទាន សម្ដេចព្រះរាជបុត្រាពីរព្រះអង្គ យាងព្រះកោដ្ឋទី២ និងព្រះកោដ្ឋទី៣ ចុះពីព្រះមហាបញ្ចា
-ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាង ព្រះកោដ្ឋ ព្រះបរមអដ្ឋិ យាងចេញពីព្រះទីនាំងមហាមន្ទីរ ដង្ហែទៅតម្កល់នៅលើកបល្ល័ង្ក នៅមុខព្រះមហាស្វេតឆ្ឆ័ត្រ(បារគូថ្វាយស័ង្ខ)(ភ្លេងក្លងឆ្នៈនិងភ្លេងពិណពាទ្យ)
-អារាធនាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី និងសម្ដេចព្រះអភិសិរីសុគន្ធាសង្ឃរាជាធិបតី សម្ដេចព្រះសង្ឃ ព្រះរាជាគណ: និងមន្ត្រីសង្ឃ (ទាំងពីរគណៈ) ៩០អង្គ ថ្វាយព្រះសត្តប្បករណ៍
-ថ្វាយ-ប្រគេនទេយ្យទាន និងចតុប្បច្ច័យ
-បត្តិទានគាថា
-ព្រះរាជាគណ: មន្រ្តីសង្ឃទាំងពីរគណ: ១៦អង្គ ស្វាធ្យាព្រះអភិធម្ម បែបស្មូតរហូតទល់ភ្លឺ
-គ្រឿងទ្រង់
ក្សត្រី : ព្រះពស្រ្តស ព្រះភូសាស ព្រះសុភាក់ស ព្រះសុពណ៌ស ព្រះសុពណ៌បាទស
ក្សត្រា: ព្រះពស្រ្តស ព្រះភូសាស ប៉ានព្រះហស្តខ្មៅ ព្រះសុពណ៌សោសបាទស៕
ដោយ៖សិលា