ព័ត៌មានទាន់ហេតុការណ៍៖

ថវិការៀបចំព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងប៉ារីស ឆ្នាំ២០២៤ត្រូវបានសិក្សានៅដំណាច់ឆ្នាំនេះ

ចែករំលែក៖

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ នឹងពិនិត្យមើលហានិភ័យនៃការចំណាយបន្ថែមសម្រាប់ព្រឹត្តិការណ៍នេះដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅចុងឆ្នាំនេះ។

ប្រធានាធិបតីបារាំងលោក​ អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោកថូម៉ាស បាច (Thomas Bach) និងជាប្រធានគណៈកម្មាធិការរៀបចំការប្រកួតអូឡាំពិកបានជួបប្រជុំគ្នាកាលពីព្រឹកថ្ងៃម្សិលមុិញនៅរដ្ឋធានីប៉ារីស ប្រទេសបារំាងដោយពិភាក្សាគ្នាអំពីការចំណាយបន្ថែមលើការរៀបចំព្រឹត្តិការណ៍នេះ។

កីឡាអូឡាំពិកដំបូងបង្អស់បានចាប់តាំងពីឆ្នាំ១៩២៤មកនោះ ត្រូវបានកំណត់ថានឹងមានថវិកាចំនួន៦,៨ពាន់លានអឺរ៉ូ (៧,៧១ពាន់លានដុល្លារ) ដែលឆ្នាំ២០២៤នឹងការរៀបចំនៅក្នុងតំបន់ Estanguet ប្រទេសបារាំង ដែលពីមុនត្រូវចំណាយថវិកាតែ៣,៨ពាន់លានអឺរ៉ូទេ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩គណៈកម្មាធិការក៏បន្ថែមកញ្ចប់ថវិកាមួយចំនួនទៀត។

យោងតាមប្រភពសារព័ត៌មានបារាំង Elysee អ្នកទាំង៣ខាងលើបានពិចារណារួមគ្នាថា វាមានភាពពាក់ព័ន្ធគ្នានៅប៉ុន្មានខែខាងមុខទៀត មុនដំណាច់ឆ្នាំនេះដែលគណៈកម្មាធិការរៀបចំអាចសិក្សារួមគ្នាពីហានិភ័យទាំងអស់ដែលអាចកើតមាន។ កិច្ចពិភាក្សាបានបង្ហាញថាការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃជម្រើសដែលងាយនឹងធ្វើ ប្រសិនបើការរៀបចំការប្រកួតមើលឃើញថាស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅ ៗនៅក្រោយវិបត្តិកូវីដ-១៩។

លើសពីនេះទៀតគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC អាចពិចារណាការផ្លាស់ប្តូរលក្ខខណ្ឌមួយចំនួន រួមទាំងចំនួនអ្នកចូលរួមប្រកួតប្រជែងដែលបច្ចុប្បន្នមានរហូតចំនួន១០.៥០០នាក់។ ចំណែកចំនួនបន្ទប់ស្នាក់នៅរបស់អត្តពលិក ដែលមានទីតាំងនៅភាគខាងជើងនៃជាយក្រុង Paris-Saint-Denis ត្រូវបានរៀបចំពី១៥,០០០ ទៅ១៨.០០០បន្ទាប់។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ ឆ្នាំនេះត្រូវបានផ្លាស់ប្តូរទៅឆ្នាំ២០២១ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែតាមការស្ទង់មតិមួយធ្វើឡើងដោយអង្គភាពព័ត៌មានជប៉ុនបានបង្ហាញថាប្រជាជនពាក់កណ្តាលនៃទីក្រុងតូក្យូគិតថាព្រឹត្តិការណ៍កីឡាគួរតែមិនត្រូវបានធ្វើឡើងទាល់តែសោះ ៕

ដោយ៖ភារៈ


ចែករំលែក៖